Close

ចិន បានក្លាយជាទីផ្សារធំបំផុតសម្រាប់ការលក់រថយន្តអគ្គិសនី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន បានក្លាយជាទីផ្សារធំបំផុតសម្រាប់ការលក់រថយន្តអគ្គិសនី ចិន បានក្លាយជាទីផ្សារធំបំផុតសម្រាប់ការលក់រថយន្តអគ្គិសនី

ប៉េកាំង ៖ ត្បិតតែសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ក្ដី ប៉ុន្តែចំពោះ ការលក់រថយន្តអគ្គិសនីហាក់ដូចជាមិនសូវប៉ះពាល់ខ្លាំងនោះទេ ដោយនៅក្នុងឆ្នាំ ២០២២ មានរថយន្តអគ្គិសនីចំនួន ៩,៧៨លានគ្រឿងត្រូវបានលក់។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ DIGITIMES បានឱ្យដឹងថា នៅឆ្នាំ២០២៣ តួលេខនៃការលក់រថយន្តអគ្គិសនី នៅជុំវិញពិភពលោកនឹងកើនឡើង ៤៩ភាគរយ ស្មើនឹង ១៤លានគ្រឿង ក្នុងនោះមាន ៩លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន។

សហរដ្ឋ អាមេរិក និង អឺរ៉ុប ដែលជាអ្នកកាន់កាប់ឧស្សាហ កម្ម រថយន្ត នឹងធ្វើ ការ ផ្លាស់ ប្តូរ ការលក់រថយន្តអគ្គិសនីឱ្យ កាន់តែ ខ្លាំងឡើងនៅក្នុងអំឡុងឆ្នាំ២០២៥ ហើយវាក៏ជា ឱកាស ថ្មីមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត ចិន វាយលុក ទីផ្សារ ទាំងនេះផងដែរ។

យោងតាមអ្នកវិភាគស្រាវជ្រាវ DIGITIMES លោក Jessie Lin បានឱ្យដឹងថា ចំណែកទីផ្សារនៃការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន មានចំនួនច្រើនជាង ៦០ភាគរយ នៃចំណែកទីផ្សារសរុបជុំវិញពិភពលោក ដែលធ្វើឱ្យ ចិនក្លាយជាទីផ្សារកំពូល។ អឺរ៉ុប និងអាមេរិក ដែលមានចំណែកទីផ្សារ ២៤ភាគរយ និង ៩ភាគរយ រៀងគ្នា។

ប្រទេសចិនបានក្លាយជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោក សម្រាប់រថយន្តអគ្គិសនី ក៏ដោយសារតែមានការគាំទ្រពីសំណាក់រដ្ឋាភិបាល រួមទាំងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅតំបន់ជនបទ ការលើកលែងពន្ធបន្ថែម , ការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់ការទិញរថយន្ត, ចំនួននៃស្ថានីយ៍សាកថ្មច្រើន៕

អត្ថបទទាក់ទង