Close

កងទ័ពរុស្ស៊ីបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន៣គ្រឿងក្នុងរយៈពេលតែមួយថ្ងៃ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កងទ័ពរុស្ស៊ីបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន៣គ្រឿងក្នុងរយៈពេលតែមួយថ្ងៃ កងទ័ពរុស្ស៊ីបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន៣គ្រឿងក្នុងរយៈពេលតែមួយថ្ងៃ

បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីបានធ្វើការអះអាងថាកងកម្លាំងយោធារបស់ខ្លួនអាចបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែនដល់ទៅ៣គ្រឿងនៅក្នុងថ្ងៃតែមួយនៅតំបន់ផ្សេងគ្នាក្បែរព្រំដែន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានលំអិតថា ប្រព័ន្ធការពារអាកាសរបស់រុស្ស៊ីបានបាញ់ធ្លាក់យន្តហោះចម្បាំងប្រភេទសល់ពីសម័យសូវៀត MiG-29 ចំនួន២គ្រឿងស្ថិតនៅតំបន់ Donetsk និងយន្តហោះចម្បាំងប្រភេទ Su-25 មួយគ្រឿងទៀតនៅតំបន់ Kherson

លើសពីនេះផងដែរ កងកម្លាំងយោធារបស់រុស្ស៊ីក៏បានធ្វើការបាញ់ស្ទាក់ជោគជ័យគ្រាប់រ៉ូក្កែតផលិតនៅអាមេរិកប្រភេទ HIMARS ចំនួន៨លើក និងបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន៦គ្រឿងផ្សេងទៀតផងដែរ ខណៈដែលតួលេខរបស់ក្រសួងក៏បានបង្ហាញដែរថា គិតចាប់តាំងតែពីពេលដែលជម្លោះបានកើតឡើងកងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែនសរុបដល់ទៅ៤១៦គ្រឿងឧទ្ធម្ភាគចក្រចំនួន២៣០គ្រឿង និងយន្តហោះដ្រូនប្រមាណជា៤០០០គ្រឿងទៀតផង។

យ៉ាងណាក៏ដោយ ទោះបីជាបានបាត់បង់យន្តហោះចម្បាំងជាច្រើនរយគ្រឿងក្តី ប៉ុន្តែអ៊ុយក្រែនតែងតែទទួលបានការឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់នូវយន្តហោះចម្បាំងចាស់ៗប្រភេទ MiG-29 ជាច្រើនគ្រឿងពីសម្ព័ន្ធមិត្តមកពីប្លុកអឺរ៉ុប។ ក្នុងនោះភាគច្រើនប្រទេសដែលជាអ្នកគាំទ្រធំជាងគេចំពោះយន្តហោះចម្បាំងរួមមានប្រទេសស្លូវ៉ាគី និងប៉ូឡូញ ដែលគិតមកដល់ពេលនេះប្រទេសទាំងពីរបានសន្យា និងផ្តល់យន្តហោះចម្បាំងរាប់សិបគ្រឿងរួចមកហើយ ខណៈដែលរដ្ឋាភិបាលទីក្រុងគៀវនៅតែបន្តធ្វើការអំពាវនាវសុំឲ្យមានការគាំទ្រផ្គត់ផ្គង់យន្តហោះចម្បាំងម៉ូឌែលថ្មី F-16ផ្សេងទៀត ៕

អត្ថបទទាក់ទង