Close

ក្រសួងធម្មការ តវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងធម្មការ តវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី ក្រសួងធម្មការ តវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ តវ៉ាយ៉ាងខ្លាំងក្លា ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តធ្វើសកម្មភាពខុសច្បាប់ ដូចជា ការប្រកបពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ក្រសួងបានបញ្ជាក់ថា ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ ការប្រកបពិធីសាសនា ការសម្របសម្រួលដំណើរទស្សនកិច្ច និងសកម្មភាពផ្សេងៗ នៅតំបន់នោះ។ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រសួងធម្មការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី

ក្រសួង បានប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមាន ការប្រារព្ធពិធីបួងសួងបែបជំនឿសាសនា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ នៅលើទឹកដីកម្ពុជា។ ក្រសួងបានអះអាងថា សកម្មភាពទាំងនេះ រំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៧ ឯកសារពាក់ព័ន្ធនឹងការកំណត់ និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200,000 កំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែន រវាងឥណ្ឌូចិន និងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ បែបបទបច្ចេកទេស ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែន នៃភាគីទាំងពីរ (JBC) ផងដែរ។

ក្រសួងធម្មការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី

ក្រសួងក៏បានតវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ និងប្រជាជនថៃ ដែលបានធ្វើសកម្មភាពបួងសួងបែបជំនឿសាសនាខុសច្បាប់ នៅប្រាសាទតាក្របី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ ក្រសួងបានបញ្ជាក់ថា វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បង្ហាញពីការពង្រឹងសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា។

ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបួងសួង ឬពិធីសាសនាផ្សេងៗ នៅប្រាសាទតាក្របី និងតំបន់ដទៃទៀត ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយសារតែវាជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
កម្ពុជាក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសតាមរយៈគណៈកម្មការចម្រុះព្រំដែន (JBC) ៕

ក្រសួងធម្មការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី
ក្រសួងធម្មការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអាជ្ញាធរ និងប្រជាជនថៃ នៅប្រាសាទតាក្របី