អាមេរិកវាយប្រហារចំគោលដៅយោធាអ៊ីរ៉ង់ ក្នុងប្រតិបត្តិការជាបន្តបន្ទាប់
វ៉ាស៊ីនតោន: ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានចេញផ្សាយវីដេអូមួយនៅថ្ងៃនេះ ដែលបង្ហាញពីការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅយោធារបស់ប្រទេស អីរ៉ង់ដែលត្រូវបានអះអាងថាបានបំផ្លាញទ្រព្យសម្បត្តិយោធាជាច្រើន។
វីដេអូដែលមិនត្រូវបានចាត់ថ្នាក់ជាសម្ងាត់នេះ បង្ហាញពីការវាយប្រហារដោយប្រព័ន្ធអ៊ីនហ្វ្រារ៉េដ ដែលបានបំផ្លាញយានជំនិះយោធា កន្លែងដំឡើងឧបករណ៍ ប្រព័ន្ធរ៉ាដា យន្តហោះដែលស្ថិតនៅលើដី និងគោលដៅយោធាសំខាន់ៗផ្សេងទៀតនៅតំបន់វាលខ្សាច់។

CENTCOM បានបញ្ជាក់ថា សកម្មភាពទាំងនេះ ជាផ្នែកមួយនៃប្រតិបត្តិការ “Epic Fury” ដែលមានគោលបំណងបន្សាបសមត្ថភាពរបស់របបអ៊ីរ៉ង់ក្នុងការបង្ហាញអំណាចយោធា ទាំងក្នុងពេលបច្ចុប្បន្ន និងសម្រាប់ឆ្នាំខាងមុខ។
យន្តហោះចម្បាំងពីនាវាផ្ទុកយន្តហោះ USS Abraham Lincoln (CVN-72) ក៏បានបន្តបេសកកម្មប្រតិបត្តិការជាបន្តបន្ទាប់ ដោយបាញ់ការវាយប្រហារជាច្រើនលើគោលដៅ ខណៈកំពុងធ្វើប្រតិបត្តិការនៅក្បែរដែនទឹករបស់ប្រទេសអ៊ីរ៉ង់។ តាមការបញ្ជាក់ កម្រិតនៃការវាយប្រហាររបស់អ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីប្រតិបត្តិការនេះបានចាប់ផ្តើម។
វីដេអូនេះត្រូវបានគេមើលឃើញថា បង្ហាញពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក និងឧត្តមភាពយោធា ក្នុងការទប់ស្កាត់ និងបំបាត់ការគំរាមកំហែងពីរបបអ៊ីរ៉ង់៕

