Close

កូនប្រុសរបស់ លោក Khamenei កា្លយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
កូនប្រុសរបស់ លោក Khamenei កា្លយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កូនប្រុសរបស់ លោក Khamenei កា្លយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់

តេអ៊ីរ៉ង់៖ សារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា លោក ម៉ូជតាបា ហូសេនី ខាមេនេអ៊ី (Mojtaba Hosseini Khamenei) កូនប្រុសរបស់លោក អាយ៉ាតុល្លាហ៍ អាលី ខាមេនេអ៊ី ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។

តាមសេចក្តីរាយការណ៍ដដែល បានឱ្យដឹងថា លោកត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងដោយ ក្រុមអ្នកជំនាញសភា ដែលជាស្ថាប័នមានសិទ្ធិតែងតាំង និងត្រួតពិនិត្យមេដឹកនាំកំពូលអ៊ីរ៉ង់។

លោក អាលី ខាមេនេអ៊ី ដែលកាន់អំណាចអស់រយៈពេល ៣៦ ឆ្នាំ ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ខណៈពេលលោកស្ថិតនៅក្នុងលំនៅដ្ឋានផ្ទាល់ខ្លួន។ របាយការណ៍បានបញ្ជាក់ថា សមាជិកគ្រួសារជាច្រើន រួមមានកូនស្រី កូនប្រសា និងចៅស្រីរបស់លោក ក៏បានបាត់បង់ជីវិតផងដែរ។

កូនប្រុសរបស់ លោក Khamenei កា្លយជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់

ភរិយារបស់លោក គឺលោកស្រី Mansoureh Khojasteh Bagherzadeh ត្រូវបានរាយការណ៍ថា ស្លាប់ដោយសាររបួសដែលទទួលបានក្នុងហេតុការណ៍នោះ។

បើតាមសេចក្តីប្រកាសរបស់ Islamic Revolutionary Guard Corps (IRGC) ដែលបង្ហោះលើ Telegram សពលោក ខាមេនេអ៊ី នឹងត្រូវបញ្ចុះនៅទីក្រុង Mashhad ដែលជាទីក្រុងបរិសុទ្ធមួយ ខណៈពិធីបុណ្យសពដ៏ធំនឹងរៀបចំឡើងនៅរដ្ឋធានី Tehran។ ទោះជាយ៉ាងណា កាលបរិច្ឆេទបញ្ចុះសពមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ។

មុនពេលនេះ លោក ខាមេនេអ៊ី មិនបានកំណត់អ្នកស្នងតំណែងជាផ្លូវការឡើយ។ ក្នុងអំឡុងពេលអន្តរកាល ក្រុមប្រឹក្សាដឹកនាំបណ្តោះអាសន្នចំនួនបីរូប រួមមាន លោក Alireza Arafi, ប្រធានាធិបតី Masoud Pezeshkian និងប្រធានតុលាការកំពូល Gholamhossein Mohseni Ejei ត្រូវបានរាយការណ៍ថា ទទួលបន្ទុកភារកិច្ចរបស់មេដឹកនាំកំពូល រហូតដល់ការជ្រើសរើសអ្នកស្នងតំណែងថ្មីត្រូវបានបញ្ចប់។

ភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់

ការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលត្រូវបានហៅថា Operation Epic Fury ត្រូវបានអនុវត្ត បន្ទាប់ពីកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាប់គាំង ហើយមានការចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់បានបន្តសកម្មភាពនុយក្លេអ៊ែរឡើងវិញ។ ការវាយប្រហារនេះបានកំណត់គោលដៅលើទីក្រុងជាច្រើន រួមទាំងរដ្ឋធានីតេហេរ៉ង់ ហើយមានសេចក្តីរាយការណ៍ថា មនុស្សជាង ៧០០ នាក់បានស្លាប់។

ប៉ុន្មានម៉ោងបន្ទាប់ អ៊ីរ៉ង់បានបាញ់មីស៊ីលតបតវិញ ដែលមួយចំនួនបានវាយប្រហារតំបន់ឈូងសមុទ្រ រួមមាន Dubai, Abu Dhabi, Qatar និង Bahrain។ ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើង ខណៈអ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការស្លាប់មេដឹកនាំកំពូលរបស់ខ្លួន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានថា ពេលវេលាសម្រាប់ការចរចារបស់អ៊ីរ៉ង់បានកន្លងផុតទៅហើយ។ ក្នុងពេលតែមួយ យន្តហោះដ្រូន និងមីស៊ីលបានធ្លាក់ចូលតំបន់ហេដ្ឋារចនាសម្ព័ន្ធប្រេង និងស្ថានទូតអាមេរិកនៅតំបន់ឈូងសមុទ្រ ខណៈអ៊ីរ៉ង់បន្តប្រតិបត្តិការតបត។

ជាមួយគ្នានេះ អ៊ីស្រាអែលក៏បានពង្រីកប្រតិបត្តិការយោធារបស់ខ្លួនចូលទៅក្នុងប្រទេសលីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម Hezbollah ដែលទទួលការគាំទ្រពីអ៊ីរ៉ង់។

នៅថ្ងៃទីបួននៃជម្លោះ ការវាយប្រហារដោយយន្តហោះដ្រូនបានបង្កអគ្គិភ័យនៅស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងឌូបៃ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានបញ្ជាក់ពីហេតុការណ៍នេះ និងអះអាងថា បុគ្គលិកទាំងអស់នៅទីនោះ “មានសុវត្ថិភាព”៕
https://www.ndtv.com/world-news/mojtaba-son-of-ayatollah-ali-khamenei-elected-irans-new-supreme-leader-report-11165865