Close

ធ្លាក់យន្តហោះហ្វឹកហ្វឺនកងទ័ពអាកាសថៃនៅឈៀងម៉ៃ បណ្តាលឱ្យអាកាសយានិក ២ នាក់ បាត់បង់ជីវិត

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ធ្លាក់យន្តហោះហ្វឹកហ្វឺនកងទ័ពអាកាសថៃនៅឈៀងម៉ៃ បណ្តាលឱ្យអាកាសយានិក ២ នាក់ បាត់បង់ជីវិត ធ្លាក់យន្តហោះហ្វឹកហ្វឺនកងទ័ពអាកាសថៃនៅឈៀងម៉ៃ បណ្តាលឱ្យអាកាសយានិក ២ នាក់ បាត់បង់ជីវិត

បាងកក៖ កងទ័ពអាកាសថៃ (RTAF) បានឱ្យដឹងថា អាកាសយានិកចំនួនពីរនាក់បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះមួយគ្រឿង បានធ្លាក់ក្នុងអំឡុងបេសកកម្មហ្វឹកហ្វឺន នៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។

លោក Chakkrit Thammavichai អ្នកនាំពាក្យកងទ័ពអាកាសថៃ បានថ្លែងថា យន្តហោះប្រភេទ AT-6TH ដែលស្ថិតក្រោមការចាត់តាំងរបស់ Wing 41 បានធ្លាក់នៅតំបន់ Chom Thong ប្រហែលម៉ោង ១០:២០ នាទីព្រឹក ម៉ោងក្នុងស្រុក ស្ថិតចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ភាគនិរតីនៃអាកាសយានដ្ឋានអន្តរជាតិឈៀងម៉ៃ។

ធ្លាក់យន្តហោះហ្វឹកហ្វឺនកងទ័ពអាកាសថៃនៅឈៀងម៉ៃ បណ្តាលឱ្យអាកាសយានិក ២ នាក់បាត់បង់ជីវិត

តាមសេចក្តីថ្លែងការណ៍ អ្នកបើកយន្តហោះកំពុងអនុវត្តសមយុទ្ធស្វែងរក-សង្គ្រោះ និងប្រតិបត្តិការប្រយុទ្ធ នៅពេលកើតមានគ្រោះថ្នាក់។ អាជ្ញាធរបានបញ្ជាក់ថា មិនមានការរងរបួសស៊ីវិល ឬការខូចខាតទ្រព្យសម្បត្តិ នៅតំបន់ជុំវិញកន្លែងធ្លាក់យន្តហោះនោះទេ។

អ្នកនាំពាក្យកងទ័ពអាកាសបានបន្ថែមថា អាជ្ញាធរពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដោយប្រកាន់ខ្ជាប់ស្តង់ដារសុវត្ថិភាពអាកាសចរណ៍ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់។

កងទ័ពអាកាសថៃក៏បានសម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់អាកាសយានិកទាំងពីរ និងបានអះអាងថា នឹងផ្តល់ជំនួយ និងការគាំទ្រពេញលេញដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ៕

ធ្លាក់យន្តហោះហ្វឹកហ្វឺនកងទ័ពអាកាសថៃនៅឈៀងម៉ៃ បណ្តាលឱ្យអាកាសយានិក ២ នាក់បាត់បង់ជីវិត