Close

អភិបាលរាជធានីភ្នំពេញ៖ ការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនៅ នៅតំបន់ជុំវិញផ្សារដើមគ មិនអាចអនុញ្ញាតជូនបានទេ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ៖ ការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនៅ នៅតំបន់ជុំវិញផ្សារដើមគ មិនអាចអនុញ្ញាតជូនបានទេ អភិបាលរាជធានីភ្នំពេញ៖ ការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនៅ នៅតំបន់ជុំវិញផ្សារដើមគ មិនអាចអនុញ្ញាតជូនបានទេ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ បានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ(ផ្សារដេីមគថ្មី) ឬទីតាំងឯកជនសមស្របណាមួយ។

ឯកឧត្តមបន្តថា ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករដែលខ្វះខាតខ្លាំង ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។

អភិបាលរាជធានីភ្នំពេញ៖ ការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនៅ នៅតំបន់ជុំវិញផ្សារដើមគ មិនអាចអនុញ្ញាតជូនបានទេ

ឯកឧត្តមសង្កត់ធ្ងន់តថា ការស្នើសុំបន្តលក់ដូរនៅទីតាំងដដែលនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានទេ។ ដូចនេះជម្រើសដ៏ល្អ សូមអញ្ជើញបងប្អូនអាជីវករទៅលក់នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រើន ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដេីមគថ្មី) ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។


អភិបាលរាជធានីភ្នំពេញ៖ ការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនៅ នៅតំបន់ជុំវិញផ្សារដើមគ មិនអាចអនុញ្ញាតជូនបានទេ