Close

អភិបាលខេត្តកំពង់ចាមឱ្យអ្នកស្រុកកោះសូទិន ធ្វើត្រីឆ្អើរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមឱ្យអ្នកស្រុកកោះសូទិន ធ្វើត្រីឆ្អើរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ អភិបាលខេត្តកំពង់ចាមឱ្យអ្នកស្រុកកោះសូទិន ធ្វើត្រីឆ្អើរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឲ្យបង្កើតសហគមន៍ធ្វើត្រីឆ្អើរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អើរ ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។

គំនិតផ្តួចផ្តើមរបស់ លោក អ៊ុន ចាន់ដា នេះ ធ្វើឡើង ខណៈរដូវនេះជារដូវរំហើយ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់។

អភិបាលខេត្តកំពង់ចាមឱ្យអ្នកស្រុកកោះសូទិន ធ្វើត្រីឆ្អើរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ

ក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន នាថ្ងៃនេះដែរ លោក អ៊ុន ចាន់ដា បានចងក្រងឲ្យភូមិនៅតំបន់នេះបង្កើតជាសហគមន៍ត្រីឆ្អើរ ដោយបានដាក់ឈ្មោះថា “សហគមន៍ត្រីឆ្អើរកោះថ្មី” ព្រោះតែដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និងអ្នកភូមិមានសាមគ្គីភាពគ្នាល្អ ប្រកបដោយសុភមង្គល។

ប្រជាសហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ-ធិបតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕

អភិបាលខេត្តកំពង់ចាមឱ្យអ្នកស្រុកកោះសូទិន ធ្វើត្រីឆ្អើរ ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ