Close

សហភាពអឺរ៉ុបសម្រេចផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
សហភាពអឺរ៉ុបសម្រេចផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ សហភាពអឺរ៉ុបសម្រេចផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ

ភ្នំពេញ៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា នឹងផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ

ការចេញសេចក្តីថ្លែងការណ៍បញ្ជាក់បែបនេះ បន្ទាប់ពីលោកស្រីពិភាក្សារការងារជាមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងកិច្ចពិភាក្សានោះ លោកស្រីបានបញ្ជាក់នៅចំពោះមុខរដ្ឋមន្ត្រីនៃប្រទេសទាំងពីរថា «ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់»។

សហភាពអឺរ៉ុបសម្រេចផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ

លោកស្រីបន្ថែមថា លោកស្រី នឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។

លោកស្រីសង្កត់ធ្ងន់ទៀតថា «នេះគឺជាសារដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ»៕