Close

ពលរដ្ឋកម្ពុជា អាចប្រើប្រាក់រៀលក្នុងប្រទេសសិង្ហបុរី បានហើយ

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជា អាចប្រើប្រាក់រៀលក្នុងប្រទេសសិង្ហបុរី បានហើយ ពលរដ្ឋកម្ពុជា អាចប្រើប្រាក់រៀលក្នុងប្រទេសសិង្ហបុរី បានហើយ

សិង្ហបុរី៖ ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានប្រកាសដាក់ឱ្យដំណើការជាផ្លូវការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១​ ដែលអនុញ្ញាតឱ្យ ប្រទេសកម្ពុជាស្កេន QR Code នៅក្នុងប្រទេសសិង្ហបុរី នៅក្នុងឱកាស នៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ ២០២៥ នៅក្នុងប្រទេសសិង្ហបុរី។

សេចក្តីប្រកាព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាដែល ទទួលបាននៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឱ្យដឹងថា ការដាក់ឱ្យដំណើការជាផ្លូវការការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី១ នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញនិងសេវានៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកបាកង ដើម្បីស្កេងទូទាត់តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួលរហ័ស និងមានសុវត្ថិភាព។

ពលរដ្ឋកម្ពុជាអាចប្រើប្រាក់រៀលក្នុងប្រទេសសិង្ហបុរីបានហើយ

ប្រភពដដែលបន្តថា កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុអន្តរជាតិ និងការកាត់បន្ថយតម្រូវការក្នុងការរូបិយប័ណ្ណ ក៏ដូចជាការប្រើប្រាសប័ណ្ណទូទាត់ដោយផ្តល់លទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់ភ្លាមៗ។ ការណ៍នេះ ពិតជាចាំបាច់ណាស់ក្នុងការជំរុញសកម្មភាពពាណិជ្ជ វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាពរវាងប្រទេសទាំងពីរ។

ពលរដ្ឋកម្ពុជាអាចប្រើប្រាក់រៀលក្នុងប្រទេសសិង្ហបុរីបានហើយ

គម្រោងទូទាត់ឆ្លងដែននេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមានធនាគារអេស៊ីលីដា ភីអិលស៊ី ធនគារហ្វីលីព ភីអិលស៊ី និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group ដែលការណ៍នេះ បានស បញ្ជាក់ពីការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សនវិស័យរួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកម្ពស់បរិយ៉ាបន្នហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មក្នុងតំបន់ប្រកបដោយនវានុវត្តន៍៕

ពលរដ្ឋកម្ពុជាអាចប្រើប្រាក់រៀលក្នុងប្រទេសសិង្ហបុរីបានហើយ