Close

ក្រុម AOT ចុះសង្កេតការណ៍អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ម្នាក់

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ក្រុម AOT ចុះសង្កេតការណ៍អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ម្នាក់ ក្រុម AOT ចុះសង្កេតការណ៍អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ម្នាក់

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:២០នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាដោយគ្មានមូលហេតុ ចំនួនពីរលើក។

ការសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នេះ ធ្វើឡើង បន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបង្កឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។

ក្រុម AOT ចុះសង្កេតការណ៍អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ម្នាក់

ជាមួយគ្នានេះ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

កម្ពុជាស្នើឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាកាលពីម្សិលមិញនេះ។

ក្រសួងការពារជាតិបានបញ្ជាក់ជំហរសាជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕

ក្រុម AOT ចុះសង្កេតការណ៍អំពីហេតុការណ៍ដែលយោធាថៃបានបើកការបាញ់ពលរដ្ឋខ្មែរបណ្តាលឱ្យស្លាប់ម្នាក់