Close

តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្ត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:48 am ព័ត៌មានជាតិ
តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្ត តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្ត

កំពត៖ លោក ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្តប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅបន្ទាយមាស និងភ្ញៀវទេសចរមកពីតំបន់ផ្សេងៗ

យោងតាមរយៈសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយ តំបន់ទេសភាពភ្នំព្រះគុហារហ្លួង ឱ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេស។

តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្ត

លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការប្រែក្លាយនេះ គឺធ្វើឡើងតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ នឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះឱ្យកាន់តែភាពទាក់ទាញបន្ថែមទៀត។

តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលផ្តល់ជីធម្មជាតិសម្រាប់សហគមន៍មូលដ្ឋាន និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបំបាំងកាយដ៏ទាក់ទាញ៕

តំបន់ទេសភាពភ្នំព្រះគុហារហ្លួង នឹងត្រូវប្រែក្លាយទៅជាកន្លែងកំសាន្ត