Close

អបអរសាទរ! អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:43 am ព័ត៌មានជាតិ
អបអរសាទរ! អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក អបអរសាទរ! អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក

ភ្នំពេញ៖ អង្ករក្រអូបប្រណិតកម្ពុជា ម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួល បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោកជាលើកទី៧ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World’s Best Rice) រួមគ្នាជាមួយនឹងអង្ករប្រទេសវៀតណាម នៅក្នុងកម្មវិធីសន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៥ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីនេះ រៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវអង្ករអន្តរជាតិ និង ក្រសួងពាណិជ្ជកម្មកម្ពុជា ដោយមានការគាំទ្រពី អូស្ត្រាលីតាមរយៈភាពជាដៃគូអូស្រ្តាលីកម្ពុជាដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) សហព័ន្ធស្រូវអង្ករកម្ពុជា និងបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិមួយចំនួនផងដែរ។

អបអរសាទរ! អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក

សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានខិតខំស្រាវជ្រាវ និងបញ្ចេញនូវពូជស្រូវល្អ និងប្រជាកសិករកម្ពុជាដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវដែលបានខិតខំសម្រិតសម្រាំងនិង កិនកែច្នៃអង្ករបានយ៉ាងល្អ រហូតទទួលបានជ័យជំនះជូនប្រទេសជាតិ។

គូសបញ្ជាក់ផងដែរថា នេះគឺជាលើកទី៧ ដែលកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុត នៅកម្មវិធីលំដាប់ពិភពលោក ចាប់ផ្ដើមពីការឈ្នះលើកទី១ ក្នុងឆ្នាំ២០១២ លើកទី២ ឆ្នាំ២០១៣ លើកទី៣ ឆ្នាំ២០១៤ លើកទី៤ ឆ្នាំ២០១៨ លើកទី៥ ឆ្នាំ២០២២ និងលើកទី៦ ក្នុងឆ្នាំ២០២៤ និងចុងក្រោយឆ្នាំ ២០២៥

អង្ករម៉ាក “ម្លិះអង្គរ” ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា៕

អបអរសាទរ! អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេលើពិភពលោក