Close

ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ី ចាប់ដៃគ្នាបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ី ចាប់ដៃគ្នាបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ី ចាប់ដៃគ្នាបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

ទីក្រុងគូឡាឡាំពួរ ៖ ក្រុមហ៊ុន Alpha group របស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននិងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Farm fresh Group របស់ប្រទេសម៉ាឡេស៊ី បោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។

ពិធីចុះហត្ថលេខាខាងលើនេះ ធ្វើឡើង ក្នុងអំឡុងដែល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ីចាប់ដៃគ្នាបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន Farm Fresh Group ដែលជាក្រុមហ៊ុន ចិញ្ចឹម គោយកទឹកដោះ ដ៏ធំរបស់ម៉ាឡេស៊ី បានចាប់ដៃជាមួយក្រុមហ៊ុន Alpha group របស់កម្ពុជា គឺដើម្បីបោះទុនវិនិយោគបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា។

ក្រុមហ៊ុន Farm Fresh Group នេះជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេ ដែលមានកសិដ្ឋាន ចិញ្ចឹម គោយកទឹកដោះ ដោយមានគោប្រមាណ១ម៉ឺន ៤ពាន់ក្បាល។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី ឃុនថៃ ក៏បានលើកឡើងថាការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះ ជាការពង្រីក ការ ផលិតទឹកដោះគោស្រស់ និងទឹកដោះគោឆៅ ដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់ និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់៕

ក្រុមហ៊ុនកម្ពុជា-ម៉ាឡេស៊ីចាប់ដៃគ្នាបង្កើតកសិកដ្ឋានចិញ្ចឹមគោយកទឹកដោះ និងបង្កើតរោងចក្រផលិតទឹកដោះគោឆៅកំប៉ុងនៅកម្ពុជា

អត្ថបទទាក់ទង