Close

ដំណឹងរីករាយ! យុទ្ធជនជាយោធាកម្ពុជា ១៨នាក់ ដែលទាហានថៃឃុំខ្លួន មានសុខភាពល្អ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ដំណឹងរីករាយ! យុទ្ធជនជាយោធាកម្ពុជា ១៨នាក់ ដែលទាហានថៃឃុំខ្លួន មានសុខភាពល្អ ដំណឹងរីករាយ! យុទ្ធជនជាយោធាកម្ពុជា ១៨នាក់ ដែលទាហានថៃឃុំខ្លួន មានសុខភាពល្អ

ភ្នំពេញ៖ លោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ បញ្ជាក់ថា តាមការចុះទៅសួរសុខទុក្ខ និងប្រគល់សំបុត្ររបស់គ្រួសារយុទ្ធជន ជូនដល់យុទ្ធជនទាំង ១៨នាក់ ទាំង ២លើកមកនេះ គឺលោកកត់សម្គាល់ឃើញថាស្ថានភាពសុខភាពរបស់គាត់ទាំងអស់គ្នា គឺមានសុខភាពល្អ”។

ការបញ្ជាក់របស់ លោក Jurg Montani បែបនេះនេះ ធ្វើឡើង ក្នុងពេលលោកចូលជួបជួបពិភាក្សាការងារជាមួះយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោក Jurg Montani បានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជន ១៨ នាដក់ ដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។

ដំណឹងរីករាយ!យុទ្ធជនជាយោធាកម្ពុជា ១៨នាក់ដែលទាហានថៃឃុំខ្លួន មានសុខភាពល្អ”

ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃបានចាប់យក និងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង និងអរគុណចំពោះការនាំយកសារលិខិតរបស់គ្រួសារយុទ្ធជនតាមរយៈកាកបាទក្រហមកម្ពុជា យកទៅជូនដល់ដៃយុទ្ធជនយើងទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ហើយបានយកត្រលប់មកវិញជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកជូនដល់គ្រួសារយុទ្ធជនវិញ។

លោកជំទាវបញ្ជាក់ថា នេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារយុទ្ធជន រាជរដ្ឋាភិបាល និងសម្រាប់ប្រជាជនកម្ពុជា ដែលតែងតែទន្ទឹមរង់ចាំដំណឹងពិតប្រាកដរបស់យុទ្ធជនយើង។

ដំណឹងរីករាយ!យុទ្ធជនជាយោធាកម្ពុជា ១៨នាក់ដែលទាហានថៃឃុំខ្លួន មានសុខភាពល្អ”

ថ្ងៃនេះជា ថ្ងៃទី៧៧ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ដំណឹងរីករាយ!យុទ្ធជនជាយោធាកម្ពុជា ១៨នាក់ដែលទាហានថៃឃុំខ្លួន មានសុខភាពល្អ”