Close

ធនាគារ វីងនឹងផ្ដល់ឥណទាន ៣ លានដុល្លារ គាំទ្រខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន ព័ត៌មានជាតិ
ធនាគារ វីងនឹងផ្ដល់ឥណទាន ៣ លានដុល្លារ គាំទ្រខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា ធនាគារ វីងនឹងផ្ដល់ឥណទាន ៣ លានដុល្លារ គាំទ្រខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ធនាគារ វីង នឹងផ្ដល់ឥណទានចំនួន ៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តគម្រោងបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា ដែលនឹងត្រូវអនុវត្តក្នុងខេត្តចំនួន 5 រួមមាន៖ ខេត្តព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ការសម្រេចផ្តល់ឥណទានខាងលើនេះ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងនាគារ វីង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផ្តល់ឥណទានសម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្មនៃបច្ចេកវិទ្យាធន់នឹងអាកាសធាតុក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយចីរភាព។

ធនាគារ វីងនឹងផ្ដល់ឥណទាន ៣ លានដុល្លារគាំទ្រខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា

ក្នុងន័យនេះ សហគមន៍កសិកម្ម ក្រុមកែច្នៃផលិតផលកសិកម្ម សហគ្រាសកសិកម្ម និងម្ចាស់អាជីវកម្មកែច្នៃកសិកម្ម ស្ថិតក្នុងខេត្តគោលដៅទាំង 5 នេះ អាចស្នើឥណទានពីធនាគារ វីង រហូតដល់ ២០០,០០០ដុល្លារអាមេរិក ដោយមិនទាមទារទ្រព្យបញ្ចាំ និងសេវាអនុម័តកម្ចី ហើយថែមទាំងផ្តល់ជូននូវអត្រាការសមរម្យ 8.5% ក្នុងមួយឆ្នាំទៀតផង ដើម្បីជួយគាំទ្រដល់ពួកគាត់សម្របខ្លួនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដូចជា៖ ប្រព័ន្ធធារាសាស្ត្រឆ្លាតវៃ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបជាដើម។

ធនាគារវីងនិយាយថា «យើងនឹងរួមគ្នាជួយឱ្យសហគមន៍កសិកម្ម អាចដាំដុះបានកាន់តែមានប្រសិទ្ធភាព អាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត កិច្ចខិតខំរួមគ្នានេះ ក៏ជាការរួមចំណែកមួយដ៏សំខាន់សំដៅគាំទ្រគោលដៅជាតិរបស់កម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ផងដែរ»៕


ធនាគារ វីងនឹងផ្ដល់ឥណទាន ៣ លានដុល្លារគាំទ្រខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា