Close

រដ្ឋមន្រ្តីទេសចរណ៍ ស្នើដល់អ្នកផលិតមាតិកាបណ្តាញសង្គមផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 23 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋមន្រ្តីទេសចរណ៍ ស្នើដល់អ្នកផលិតមាតិកាបណ្តាញសង្គមផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា រដ្ឋមន្រ្តីទេសចរណ៍ ស្នើដល់អ្នកផលិតមាតិកាបណ្តាញសង្គមផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗ គ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ។

ការស្នើរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដឹកនាំដោយលោក Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្តពីលើការផលិតមាតិកា ព្រមទាំងសំណើកិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៥ នាទីស្តីការក្រសួង។

រដ្ឋមន្រ្តីទេសចរណ៍ស្នើដល់អ្នកផលិតមាតិកាបណ្តាញសង្គមផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា

នាឱកាសនោះ លោករដ្ឋមន្ត្រីស្នើថា ការផលិតមាតិកា គួរតែផ្តោសំខាន់លើសភាពការណ៍ពីតពីនយោបាយ សន្តិសុខ ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជា ការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗ ពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមកដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល។

រដ្ឋមន្រ្តីទេសចរណ៍ស្នើដល់អ្នកផលិតមាតិកាបណ្តាញសង្គមផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា

ជាមួយគ្នានោះលោករដ្ឋមន្ត្រី ក៏បានសន្យារៀបចំលិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជារហូតមកដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយដល់ Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក។

ឆ្លើយតទៅនឹងបញ្ហានេះ អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពីអាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលបានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូត បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនខ្លួន និងពិភពលោក៕

រដ្ឋមន្រ្តីទេសចរណ៍ស្នើដល់អ្នកផលិតមាតិកាបណ្តាញសង្គមផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា