តុលាការថៃ សម្រេចទាត់ចោលចំពោះការចោទលោក ថាក់ ស៊ីន បំពានលើព្រះមហាក្សត្រ
បាងកក៖ តុលាការក្រុងបាងកក នៅថ្ងៃសុក្រនេះ បានសម្រេចទាត់ចោល ករណីចោទប្រកាន់អំពើបំពានលើព្រះមហាក្សត្រពីសំណាក់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីនវ៉ាត្រា ដោយសារតុលាការឃើញថាសម្ដីរបស់លោកក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៥ មិនចូលក្នុងការរំលោភបំពានចំពោះព្រះមហាក្សត្រទេ។ នេះ បើតាមការចុះផ្សាយរបស់ CAN នៅថ្ងៃទី ២២ ខែសីហានេះ។
ប្រភពដដែលបន្តថា លោកថាក់ស៊ីន ដែលបានស្នាក់នៅក្រៅប្រទេសជាង ១៥ ឆ្នាំ ដោយសារការនារទេសខ្លួនឯង មុននឹងត្រឡប់មកប្រទេសវិញកាលពីឆ្នាំមុន គឺត្រូវប្រឈមមុខនឹងទោសឃុំឃាំងរហូតដល់១៥ ឆ្នាំ តាមច្បាប់ជេរប្រមាថព្រះមហាក្សក្ស។
ករណីនេះ ចាប់ផ្ដើមនៅក្នុងអំឡុងពេលលោករស់នៅក្រៅប្រទេស ដោយមានមូលហេតុចេញពីបទសម្ភាសន៍មួយនៅក្រុងសេអ៊ូល ប្រទេសកូរ៉េ ថា បានប៉ះពាល់ដល់រាជវង្ស។ ទោះជាយ៉ាងណា តុលាការបានសន្និដ្ឋានថាមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបន្តសវនាការ និងបានបិទបញ្ចប់នៅថ្ងៃនេះ ។
សេចក្តីសម្រេចនេះ បានលុបបំបាត់ហានិភ័យច្បាប់ធំមួយចំពោះអតីតនាយករដ្ឋមន្ត្រីដែលនៅតែមានឥទ្ធិពលខ្លាំងលើគណបក្សភឿថៃ ទោះបីលោកមិនមានតួនាទីផ្លូវការក៏ដោយ។
ក្រុមអ្នកវិភាគថា ការសម្រេចនេះអាចបន្ថែមឥទ្ធិពលនយោបាយរបស់លោកថាក់ស៊ីន ប៉ុន្តែក៏អាចបង្កើនសម្លេងរិះគន់ពីគូប្រជែង ដែលចោទថាលោកនៅតែបន្តមានឥទ្ធិពលលើរដ្ឋាភិបាល៕
https://www.channelnewsasia.com/asia/thai-ex-pm-thaksin-verdict-lese-majeste-5308251?cid=FBcna&fbclid=IwY2xjawMUyq5leHRuA2FlbQIxMQABHiBKOlRZ0pDfYURQLtZqDDxCvAjP8NcJZ2RtFWvL6fUvptaaOBpB7rGvjlPH_aem_C_0g2syro-JanutS8pHcvg