Close

មន្រ្តីនគរបាលបន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
មន្រ្តីនគរបាលបន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង មន្រ្តីនគរបាលបន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ កម្លាំងនគរបាលសហការជាមួយមន្រ្តីសាខា (ក.ប.ប ) ខេត្តបាត់ដំបង ចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបងសំដៅ លើបញ្ហាផុតសុពលភាពនៃការប្រើប្រាស់ ទំនិញខូចគុណភាព និងផលិតផលដែលមាន ប្រភព បាកូដ Barcode ផ្ទុយពីប្រភពដើម នៃប្រទេសដែលផលិត។

មន្រ្តីនគរបាលបន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង

កិច្ចសហការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ស្របតាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នគរបាលខេត្តបាត់ដំបង និង លោក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច។

វិធានការខាងលើគឺពិតជាបានរួមចំណែកក្នុងការរក្សានូវសុខមាលភាពចំពោះអ្នកប្រើប្រាស់ទូទៅលើ ផលិតផលទាំងនោះ ដូច្នេះអ្នកលក់គប្បីចូលរួមដោយភាពស្មោះត្រង់ក្នុងការដាក់តាំងលក់ផលិតផលដែលមានប្រភពច្បាស់លាស់និងគុណភាពល្អ៕

មន្រ្តីនគរបាលបន្តសហការចុះពិនិត្យមើលផលិតផលដែលដាក់តាំងលក់នៅទីផ្សារក្នុងក្រុងបាត់ដំបង