Close

កំពង់ផែឧកញ៉ា ម៉ុងឫទ្ធី នៅកែវផុស រងផលប៉ះពាល់ដោយព្យុះភ្លៀង

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ
កំពង់ផែឧកញ៉ា ម៉ុងឫទ្ធី នៅកែវផុស រងផលប៉ះពាល់ដោយព្យុះភ្លៀង កំពង់ផែឧកញ៉ា ម៉ុងឫទ្ធី នៅកែវផុស រងផលប៉ះពាល់ដោយព្យុះភ្លៀង

ភ្នំពេញ៖ តំបន់ឆ្នេរសមុទ្រកែវផុស (កំពង់ផែឧកញ៉ា ម៉ុងឫទ្ធី) បាននិងកំពុងរងការវាយប្រហារដោយភ្លៀងធ្លាក់ មិនឈប់ឈរអស់រយៈពេលមួយខែមកហើយ ព្រមទាំងមាន ខ្យល់ព្យុះសង្ឃរា កម្លាំងខ្លាំងគួរសម។នេះបើតាមលោកឧកញ៉ា ម៉ុង ឫទ្ធី នៅថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ។

លោកឧកញ៉ា បន្តថា ខ្យល់ព្យុះនេះបានបោកបក់ទាញផ្ដួល ទូរកុងតឺន័រ និងធ្វើឱ្យ របើកដំបូលឃ្លាំង ថែមទៀតផង។ ភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់ព្យុះនេះ បានរំខានយ៉ាងខ្លាំងដល់ការងារលើកដាក់ទំនិញ នៅកំពង់ផែ។

កំពង់ផែឧកញ៉ា ម៉ុងនៅកែវផុស រងផលប៉ះពាល់ដោយព្យុះភ្លៀង

លោឧកញ៉ាថ្លែងថា «នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ឆ្នេរសមុទ្រកែវផុស (កំពង់ផែឧកញ៉ា ម៉ុងឫទ្ធី) មានភ្លៀងធ្លាក់មិនឈប់ឈរមួយខែកន្លងមកហើយ ព្រមទាំងមានខ្យល់ព្យុះសង្ឃរាដែលមានកម្លាំខ្លាំងគួរសម បានវាយបោកបក់ទាញទម្លាក់ទូរកុងទ័រន័រនិងរបើកដំបូលឃ្លាំងថែមទៀតផង ភ្លៀងធ្លាក់ខ្លាំងលាយឡំមកជាមួយនិងខ្យល់ព្យុះនេះ វាបានរំខានដល់ការងារលេីកដាក់ទំនិញយ៉ាងខ្លាំងផងដែរ» ។

បើតាម ក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា ព្យុះទី៦ ឈ្មោះ វីពហា (Wipha) T2506 ក្នុងឆ្នាំ២០២៥ នឹងមានឥទ្ធិពលលើសមុទ្រអានដាម៉ង់ ឈូងសមុទ្រថៃ រវាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណា ព្យុះ វីពហា នេះ ពុំមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕

កំពង់ផែឧកញ៉ា ម៉ុងនៅកែវផុស រងផលប៉ះពាល់ដោយព្យុះភ្លៀង