ស៊ីរីដកទ័ពពី Suwayda ក្រោយអ៊ីស្រាអែលវាយប្រហារក្រុងដាម៉ាស
ដាម៉ាស៖ បន្ទាប់ពីការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលលើក្រុងដាម៉ាស ស៊ីរីបានចាប់ផ្ដើមដកកងទ័ពចេញពីទីក្រុង Suwayda ភាគខាងត្បូង។ ការដកទ័ពនេះកើតឡើងចំពេលភាពតានតឹងកើនឡើង និងក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ថ្មីមួយ ជាមួយមេដឹកនាំជនជាតិ Druze ក្នុងតំបន់។
អ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃពុធ គឺដើម្បីការពារជនជាតិភាគតិច Druze នៅ Suwayda ដែលកំពុងប្រឈមមុខនឹងកម្លាំងរដ្ឋាភិបាលស៊ីរី។ រីឯស៊ីរីបានថ្កោលទោសថាជា “ការវាយប្រហារដ៏ព្រហើន”។
ទោះបីជាយ៉ាងណា មិនមែនមេដឹកនាំ Druze ទាំងអស់បានទទួលយកបទឈប់បាញ់នេះទេ ដោយខ្លះប្តេជ្ញាបន្តប្រយុទ្ធ។ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល ដោយអំពាវនាវឱ្យបញ្ឈប់រាល់ការរំលោភអធិបតេយ្យភាពស៊ីរី។ ស្ថានភាពនៅតែមានភាពប្រែប្រួល៕