Close

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE 2025

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ កីឡា
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE 2025 ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE 2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ នឹងអញ្ជើញជាអធិបតីក្នុងកម្មពិធីសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅមជ្ឈមណ្ឌលម៉ានី (អគារ The KAMPUS)។ នេះបើយោងតាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE។

យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នឹងចាប់ផ្តើមនាថ្ងៃទី ០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយមាន ២ ប្រភេទវិញ្ញាសា គឺ វិញ្ញាសាបាល់ទាត់បុរស និងវិញ្ញាសាបាល់ទាត់នារី។

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE 2025

សម្រាប់ក្រុមដែលមានសិទ្ធិចូលរួមប្រកួតវិញ គឺជាក្រុមបាល់ទាត់ក្រសួង-ស្ថាប័ន, ស.ស.យ.ក ទាំង ២៥រាជធានី-ខេត្ត និងវិស័យ, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរ អង្គរភាព ក្រុង ស្រុក ខណ្ឌ និងក្រុមហ៊ុនឯកជន សមាគម និងអង្គការនានា។ ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងជាជនជាតិខ្មែរ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត ពិសេសកីឡាករ ដែលមិនមានឈ្មោះលេងលីគកំពូល លីគទី២ និងពានសម្ដេចតេជោ ហ៊ុន សែន ចាប់ពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្នជាដើម។

គួររំឮកថា ពាន Soccer League ត្រូវបានផ្ដួចផ្ដើមគំនិតរៀបចំដោយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ពាននេះត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ ដើម្បីផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីគ្រប់ក្រសួង-ស្ថាប័ន និងឯកជន ទូទាំងរាជធានី-ខេត្ត ដើម្បីបង្ហាញសមត្ថភាពជាមួយសកម្មភាពកីឡា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបំផុសចលនាកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព របស់យុវជនទូទាំងប្រទេស និងដើម្បីបង្កើតនូវធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់ឲ្យកាន់តែរីកចម្រើនផងដែរ៕

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE 2025