Close

ក្រសួងទេសចរណ៍​ ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងទេសចរណ៍​ ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ក្រសួងទេសចរណ៍​ ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន

ភ្នំពេញ៖​ ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន។

យោងតាមក្រសួងទេសចរណ៍នៅថ្ងៃទី១៩​ ខែឧសភានេះឱ្យដឹងថា​ កាលពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេទេសក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបានចុះសិក្សានៅលើទីតាំងជាក់ស្តែង សក្តានុពល ប្រមូលទិន្នន័យ និងស្វែងរកបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រៀបចំឯកសារទស្សនទានស្តីពីវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅឧទ្យានជាតិព្រះជ័យនរោត្តម-ភ្នំគូលែន (អតីតដែនដីរាជធានីបុរាណ “មហិន្ទ្របពត៌”) នៅតាមគោលដៅសំខាន់ៗមួយចំនួន ដោយមធ្យោបាយរថយន្ត ម៉ូតូ និងថ្នើរជើងរួមមាន៖ ១) សួនកេសរកូល សុខ អាន ២) ពើងតាខុ(ពើងជ្រួញ) ៣) ទឹកធ្លាក់ភ្នំគូលែន ៤) ស្ទឹងលិង្គ ១០០០ ៥) ព្រះអង្គធំ ៦) ស្នាក់ការឧទ្យានុរក្សខ្នងភ្នំ ៧) រមណីយដ្ឋានធីស័ក្តិ ៨) ទីតាំងថ្មដាប់ ៩) ទីតាំងបោះជំរំបេងមាលា ១០) ពើង ៧៥ ឬ Camps International site ១១) ភូមិខ្លាឃ្មុំ ១២) ប្រាសាទខ្លាឃ្មុំ ១២) ប្រាសាទក្រហម ១៣) សហគមន៍ទេសចរណ៍ពពេល ១៤) ពើងត្បាល់ ១៥) ប្រាសាទអារាមរោងចិន ១៦) ប្រាសាទអរផ្អុង ១៧) វត្តព្រះកាល ១៨) ល្អាងប្រចៀវ ១៩) ស្រះដំរី ២០) ប្រាសាទដំរីក្រាប និង២១) សហគមន៍ទេសចរណ៍ព្រៃធំអន្លង់ធំ

ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន

ក្រុមការងារក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនគោកធ្លក អាជ្ញាធរស្រុក/ឃុំ មេភូមិ វិស័យឯកជន និងប្រជាសហគមន៍ ដើម្បីទទួលបានព័ត៌មាន ទិន្នន័យ និងបញ្ហាប្រឈមនានា សំដៅរួមគ្នាដោះស្រាយ និងរៀបចំពង្រឹងគុណភាពផលិតផល/សេវាកម្ម ធនធានមនុស្ស និងសម្បទាទ្រទ្រង់នានា សំដៅជំរុញការស្នាក់នៅរបស់ទេសចរជាតិ-អន្តរជាតិ ក្នុងខ្សែទស្សនកិច្ច៖ ភ្នំពេញ-ភ្នំគូលែន-ក្រុងសៀមរាប និងក្រុងសៀមរាប-ភ្នំគូលែន-ភ្នំពេញ និងភ្ជាប់ការទស្សនាទៅកាន់គោលដៅជុំវិញនានាផងដែរ។

ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន