Close

ជើងហោះហើរត្រង់រវាងក្រុង Wuxi និងក្រុងព្រះសីហនុ បើកដំណើរការជាថ្មី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ជើងហោះហើរត្រង់រវាងក្រុង Wuxi និងក្រុងព្រះសីហនុ បើកដំណើរការជាថ្មី ជើងហោះហើរត្រង់រវាងក្រុង Wuxi និងក្រុងព្រះសីហនុ បើកដំណើរការជាថ្មី

ព្រះសីហនុ៖ ជើងហោះហើរត្រង់រវាងក្រុង Wuxi ប្រទេសចិន និងក្រុងព្រះសីហនុ ត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយ Cambodia Airports and Sihanoukville international Airport ជាមួយក្រុមហ៊ុនអាកាសចរណ៍ចិន Ruili ។

ការបន្តជើងហោះហើរឡើងវិញនេះ ក្រោមការទទួលបានការស្វាគមន៍ពីលោក វ៉ាន់ នរៈ អគ្គនាយកអាកាសយានដ្ឋាន និងត្រូវបានគេរំពឹងថា ជាជំហានសំខាន់មួយសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេស។

ជាក់ស្តែងការតភ្ជាប់ជើងហោះហើរត្រង់នេះ ក៏នឹងអាចបំពេញតម្រូវការកាន់តែច្រើនសម្រាប់អ្នកដំណើរជាធុរជន និងទេសចរជាដើម៕

ជើងហោះហើរត្រង់រវាងក្រុង Wuxi និងក្រុងព្រះសីហនុ បើកដំណើរការជាថ្មី