Close

អង្គការផ្កាយសមុទ្រ បញ្ជូនកីឡាការិនី ២៤រូបចេញទៅប្រកួត AIA-Spurs Elite Football Camp នៅថៃ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:29 am កីឡា
អង្គការផ្កាយសមុទ្រ បញ្ជូនកីឡាការិនី ២៤រូបចេញទៅប្រកួត AIA-Spurs Elite Football Camp នៅថៃ អង្គការផ្កាយសមុទ្រ បញ្ជូនកីឡាការិនី ២៤រូបចេញទៅប្រកួត AIA-Spurs Elite Football Camp នៅថៃ

កីឡាការនីឆ្នើមចំនួន ២៤រូប មកពីអង្គការផ្កាយសមុទ្រ និងអង្គការដៃគូ ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធី AIA- Spurs Elite Football Camp ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា នៅ Maraleina Sports Resort ក្នុងកោះសាមុយ ប្រទេសថៃ ។

AIA- Spurs Elite Football Camp ជាកម្មវិធីបាល់ទាត់ដ៏ធំ ដែលឧបត្ថម្ភជ្រោមជ្រែងផ្តាច់មុខ ដោយ AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur Football Club តាមរយៈកិច្ចសហការជាមួយ នឹងក្លឹបបាល់ទាត់ Tottenham Hotspur ក្នុងការរៀបចំកម្មវិធីបាល់ទាត់នេះ AIA Group មានគោលដៅផ្តល់បទពិសោធដ៏វិសេសវិសាលដល់យុវជនដែលចូលរួម ក៏ដូចជារួមចំណែកលើកកម្ពស់ទម្លាប់រស់នៅល្អចំពោះសុខភាពផងដែរ ។

អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺក្នុងអំឡុងពេលចូលរួមកម្មវិធី យុវជនទាំងនេះ នឹងមាន ឱកាសចូលរួមវគ្គបណ្តុះបណ្តាលបាល់ទាត់ជាមួយនឹងគ្រូបង្វឹកល្បីៗ ដែលបង្វឹក កីឡាករ កីឡាការិនី ខ្លាំងៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur Football Club ទៀតផង ។

អង្គការផ្កាយសមុទ្រ បញ្ជូនកីឡាការិនី ២៤រូបចេញទៅប្រកួត AIA-Spurs Elite Football Camp នៅថៃ

លើសពីនេះ ពួកគេនឹងទទួលបានការហ្វឹកហាត់លម្អិតលើជំនាញបាល់ទាត់សំខាន់ៗដូចជា៖ ការគ្រប់គ្រងបាល់ ការបញ្ជូនបាល់ ការស៊ុតបញ្ចូលទី និងបច្ចេកទេសជាច្រើនទៀត ។ មិនតែប៉ុណ្ណោះ យុវជនដែលចូលរួមនឹងបានរៀនសូត្រអំពីសារៈសំខាន់ នៃអាហារូបត្ថម្ភ លំហាត់ប្រាណ និងការគេង ដែលជាកត្តាដ៏ចាំបាច់ ជួយពួកគេឲ្យសម្រេចនូវក្តីស្រមៃរបស់ពួកគេក្នុងវិស័យបាល់ទាត់ និងនាំមកនូវសុខភាពល្អទៀតផង ។

ក្នុងចំណោមយុវជនទាំងអស់ ដែលនឹងចូលរួម កម្មវិធីបាល់ទាត់នេះ កីឡាការិនី ៨៩ភាគរយ គឺមិនធ្លាប់មានឱកាសធ្វើដំណើរទៅក្រៅប្រទេសពីមុនមកនោះទេ ដែលឱកាសនេះ គឺពិតជាផ្តល់បទពិសោធ ដ៏អស្ចារ្យជួយឲ្យពួកគេអភិវឌ្ឍខ្លួន និងរៀនសូត្រអ្វីថ្មីៗ តាមរយៈការផ្លាស់ប្តូរវប្បធម៌ទៀតផង ។ វាក៏នឹងក្លាយជាការចងចាំដ៏ល្អបំផុតក្នុងឆាក ជីវិតសម្រាប់ កីឡាការិនី ដែលមិនធ្លាប់គិតថាខ្លួននឹងមានឱកាសហោះហើរទៅ បរទេសផងដែរ ។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur គឺជាក្លិបបាល់ទាត់ល្បីមួយ កំពុងលេងនៅ Premier League ដែលមានតារាឆ្នើមជាច្រើនដូចជា Son Heung-min, Richarlison, James Maddison និង Timo Werner ជាដើម៕

អង្គការផ្កាយសមុទ្រ បញ្ជូនកីឡាការិនី ២៤រូបចេញទៅប្រកួត AIA-Spurs Elite Football Camp នៅថៃ