Close

លោក Trump សាទរចំពោះការបោះឆ្នោតជ្រើសរើសសម្តេច Pope ថ្មី ជាជនជាតិអាមេរិកកាំង

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump សាទរចំពោះការបោះឆ្នោតជ្រើសរើសសម្តេច Pope ថ្មី ជាជនជាតិអាមេរិកកាំង លោក Trump សាទរចំពោះការបោះឆ្នោតជ្រើសរើសសម្តេច Pope ថ្មី ជាជនជាតិអាមេរិកកាំង

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសាទរចំពោះការបោះឆ្នោតជ្រើសរើសសម្តេច Pope Leo ដោយបានហៅវាថាជា “កិត្តិយសដ៏អស្ចារ្យ” សម្រាប់សហរដ្ឋអាមេរិក ដែលសម្តេចប៉ាបថ្មីបំផុតគឺជាជនជាតិអាមេរិក។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅខាងក្រៅសេតវិមានថាលោកមានការ “ភ្ញាក់ផ្អើលបន្តិច” ប៉ុន្តែ លោក “រីករាយ” សម្តេចប៉ាបថ្មីនេះ ។

លោក Robert Prevost គឺជាសម្តេចប៉ាបថ្មី ដែលនឹងត្រូវគេស្គាល់ថាជា សម្តេចប៉ាប លេអូ ទី១៤។ ជាមួយគ្នា លោក Prevost គឺជាសម្តេចប៉ាបជនជាតិអាមេរិកាំងដំបូងគេ ដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំនៃសាសនាគ្រិស្តកាតូលិក។ លោកកេីតនៅទីក្រុង Chicago រដ្ឋ Illinois។ លោកត្រូវបានសម្ដេចប៉ាប Francis យកមកបំពេញការងារនៅបុរីវ៉ាទិកង់ កាលពីឆ្នាំ២០២៣។

លោក Robert Prevost មានវ័យ ៦៩ឆ្នាំ ត្រូវបានទទួលស្វាគមន៍ ដោយការហ៊ោកញ្ជ្រៀវយ៉ាងខ្លាំងពីមនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅទីលាន St Peter’s Square នៃបុរីវ៉ាទីកង់។

លោក Trump សាទរចំពោះការបោះឆ្នោតជ្រើសរើសសម្តេច Pope ថ្មី ជាជនជាតិអាមេរិកកាំង

សូមបញ្ជាក់ថា បន្ទាប់ពីជួបប្រជុំគ្នាដោយសម្ងាត់ បិទទ្វារជិត ដោយផ្តាច់ពីពិភពលោកខាងក្រៅអស់ជិត២ថ្ងៃនៅព្រះវិហារSixtine ក្នុងបុរីវ៉ាទីកង់ ក្រុមមន្ត្រីសង្ឃកាតូលិកចំនួន១៣៣អង្គនៅក្នុងពិភពលោក នៅទីបំផុតបានបោះឆ្នោតជ្រើសតាំងសម្តេចសង្ឃកាតូលិកថ្មី បន្តវេនពីសម្តេចប៉ាបហ្វ្រង់ស័រ ដែលសុគតកាលពីថ្ងៃទី២១មេសាកន្លងទៅ។

នៅព្រឹកថ្ងៃសុក្រ ទី៩ឧសភា ព្រះអង្គរៀបចំបា្ររព្ធពិធីបុណ្យ messe លើកទីមួយរបស់ព្រះអង្គក្នុងនាមជាសម្តេចប៉ាបកាតូលិកថ្មី៕