កម្ពុជា ឈ្នះមេដាយសរុប ៧គ្រឿង ពីការប្រកួត The SEA WAVE 2025 Round 1នៅប្រទេសថៃ
កាលពីថ្ងៃ ចន្ទ ទី០៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសថា កម្ពុជា ទទួលបានមេដាយសរុបចំនួន ៧គ្រឿង ពីកម្មវិធីប្រកួត The SEA WAVE 2025 Round 1 នាទីក្រុង Pathumthani ប្រទេសទេស។
ក្នុងចំណោមមេដាយទាំង ៧គ្រឿងនោះ មានមេដាយប្រាក់ចំនួន ៤គ្រឿ និងមេដាយសំរឹទ្ធ ៣គ្រឿង។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករដែលទទួលបានមេដាយ៖
១.កុមារី ហួន ទិត្យដាលីន ទទួលបានមេដាយសរុបចំនួន ០៣គ្រឿង រួមមាន៖
– វិញ្ញាសា ៥០ម៉ែត្រ Surface មេដាយប្រាក់ ១គ្រឿង
– វិញ្ញាសា ៥០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង
– វិញ្ញាសា ១០០ម៉ែត្រ Bi-Fin មេដាយសំរឹទ្ធ ១គ្រឿង ។
២. កុមារ៉ា លីម នរវិទូ ទទួលបានមេដាយសរុបចំនួន ០២គ្រឿង រួមមាន៖
– វិញ្ញាសា ១០០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង
– វិញ្ញាសា ៥០ម៉ែត្រ Bi-Fin មេដាយប្រាក់ ១គ្រឿង។
៣. កុមារ៉ា ហែម ថុនរ៉ូណាល់ ទទួលបានមេដាយសំរឹទ្ធិ ០១គ្រឿង លើប្រភេទវិញ្ញាសា ១០០ម៉ែត្រ Surface ។
៤. ក្រុមកុមារ៉ា កុមារី (កុមារ៉ា ហែម ថុនរ៉ូណាល់ – កុមារ៉ា លីម នរវិទូ – កុមារី ប៊ុនសាន ស័កនិសា – កុមារី ហួន ទិត្យដាលីន) ទទួលបានមេដាយសំរឹទ្ធិ ០១គ្រឿង លើប្រភេទវិញ្ញាសា 50m x 4 Bi-Fin។
គួរបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចូនកុមារ៉ា កុមារី សរុបចំនួន ៥នាក់ ទៅចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទា ( Finswimming ) ក្នុងកម្មវិធីប្រកួត The SEA WAVE 2025 Round 1 នាទីក្រុង Pathumthani ប្រទេស Thailand ដែលចាប់ផ្ដើមប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥៕