Close

មន្ត្រីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ – ក្រុងព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានជាតិ
មន្ត្រីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ – ក្រុងព្រះសីហនុ មន្ត្រីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ – ក្រុងព្រះសីហនុ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រចាំផ្លូវល្បឿនលឿន និងបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន
បើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅមុនពេលបើកបរ។

ពិធីនេះ ប្រារព្វធ្វើនាព្រឹកថ្ងៃចន្ទ ទី៥ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។

យុទ្ធនាការអប់រំផ្សព្វផ្សាយនេះធ្វើឡើងដើម្បីចែកជូននូវរាល់ខិត្តបណ្ណ និងឯកសារគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង និងប្រើប្រាស់ផ្លូវល្បឿនលឿន ធ្វើឡើងដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុងប្រយ័ត្ន នៅមុនពេលបើកបរ ។


ក្រៅពីយុទ្ធនាការអប់រំផ្សព្វផ្សាយនៅក្នុងវេទិកានានា និងវីដេអូស្ពតអប់រំខ្លីៗ ការផ្សព្វផ្សាយត្រូវបានធ្វើឡើងនៅគ្រប់ ច្រកចេញ-ចូល នៅចុងសប្តាហ៍បន្ថែមទៀត។

បន្ថែមពីនេះ ក្នុងយុទ្ធនាការនេះ ក៍មានការអប់រំផ្សព្វផ្សាយ រួមទាំងធ្វើការណែនាំដល់អ្នកប្រើប្រាស់យានយន្ត ឱ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវត្រួតពិនិត្យមុនពេលចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជាសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ធុងទឹក ជាដើម។

ជាពិសេសពិនិត្យឱ្យបានត្រឹមត្រូវនៅពេលបើកបរនាអាកាសធាតុក្តៅខ្លាំង បើកបរនៅពេល ធ្លាក់ភ្លៀងខ្លាំង កុំបើកបរលើសល្បឿនកំណត់ សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬការប្រើប្រាស់គ្រឿងញៀន -ល-។

ជាមួយគ្នានេះ យុទ្ធនាការនេះ បានអំពាវនាវដល់ បងប្អូនសាធារណជនទាំងអស់ ដែលបើកបរលើផ្លូវល្បឿនលឿន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយបើកបរឱ្យបានត្រឹមត្រូវគោលការណ៍ណែនាំ “គោរពច្បាប់ចរាចរណ៍ បើកបរមានសុវត្ថិភាព”៕

មន្ត្រីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ

មន្ត្រីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវល្បឿនលឿន ភ្នំពេញ- ក្រុងព្រះសីហនុ