Close

ក្រុមកីឡាបាល់ទឹកសិង្ហបុរី ឃើញពីចំណុចវិជ្ជមានចំនួន ២ របស់ក្រុមកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន កីឡា
ក្រុមកីឡាបាល់ទឹកសិង្ហបុរី ឃើញពីចំណុចវិជ្ជមានចំនួន ២ របស់ក្រុមកម្ពុជា ក្រុមកីឡាបាល់ទឹកសិង្ហបុរី ឃើញពីចំណុចវិជ្ជមានចំនួន ២ របស់ក្រុមកម្ពុជា

បន្ទាប់ពីបានប្រកួតមិត្តភាពតទល់គ្នា កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅឯអាងទឹកពហុកីឡដ្ឋានជាតិ រួចមក ក្រុមកីឡាបាល់ទឹកជម្រើសជាតិសិង្ហបុរី បានសរសើរពីឆន្ទៈក្រុមកីឡាបាល់ទឹកជម្រើសជាតិកម្ពុជា និងមើលឃើញពីបម្រែបម្រួលយ៉ាងវិជ្ជមាន ទាំងកាយសម្បទា និងការយល់ដឹងពីបច្ចេកទេស។ នេះបើតាមការលើកឡើងពីលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។

ទោះបីជាយ៉ាងនេះក្ដី លោក ហែម គិរី បញ្ជាក់ថា ក្រុមកម្ពុជាយើង នៅខ្វះខាត បទពិសោធ ព្រោះចាប់តាំងពីចប់ស៊ីហ្គេម ២០២៣ ក្រុមកម្ពុជា មិនមានការប្រកួតឡើយ ទោះបីក្រុមនៅតែបន្តការហ្វឹកហាត់រហូតក្ដី។ ដូច្នេះហើយបានជាក្រុមសិង្ហបុរី លើកទឹកចិត្តក្រុមកម្ពុជាបន្តការហ្វឹកហាត់ និងប្រកួតឱ្យបានច្រើនដើម្បីទទួលបានបទពិសោធថែមទៀត។

ក្រុមកីឡាបាល់ទឹកសិង្ហបុរី ឃើញពីចំណុចវិជ្ជមានចំនួន២ របស់ក្រុមកម្ពុជា

ឆ្លើយតបទៅនឹងមតិយោបល់របស់ក្រុមសិង្ហបុរី លោក ហែម គិរី បាគូសបញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហែលទឹក មានគម្រោងបង្កើតជាការប្រកួតថ្នាក់ជាតិ ដោយមានការចូលរួមពីបណ្ដាក្លិបកីឡាបាល់ទឹកក្នុងស្រុក នាពេលឆាប់ៗខាងមុខ ហើយក៏មានការហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសនៅថៃ ក្នុងឆ្នាំ២០២៥ដដែលនេះ។ មិនតែប៉ុណ្ណោះ ភាគីម៉ាឡេស៊ី បានបង្ហាញការគាំទ្រ ប្រសិនបើចង់ក្រុមកីឡាបាល់ទឹកកម្ពុជា ចង់ទៅប្រកួតមិត្តភាពនៅទីនោះ។

ជាមួយគ្នានេះ លោក ហែម គិរី បានបង្ហាញមោទកភាពចំពោះការរីកចម្រើនរបស់ក្រុមកីឡាបាល់ទឹកជម្រើសជាតិកម្ពុជា ដែលទើបកកើតឡើងរយៈពេល២ឆ្នាំ។ ជាក់ស្ដែង ការប្រកួតស៊ីហ្គេម២០២៣ កម្ពុជា រងបរាជ័យក្រោមថ្វីដៃក្រុមសិង្ហបុរីច្រើនគ្រាប់ តែពេលនេះចាញ់តិចតួចជាងមុន៕

ក្រុមកីឡាបាល់ទឹកសិង្ហបុរី ឃើញពីចំណុចវិជ្ជមានចំនួន២ របស់ក្រុមកម្ពុជា