Close

កម្ពុជារៀបចំពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ ៖ សិល្បៈនៃអាទិទេពរយៈពេល ៤ខែ

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជារៀបចំពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ ៖ សិល្បៈនៃអាទិទេពរយៈពេល ៤ខែ កម្ពុជារៀបចំពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ ៖ សិល្បៈនៃអាទិទេពរយៈពេល ៤ខែ

ភ្នំពេញ៖ សារមន្ទីរសិល្បៈអាស៊ីហ្គីមេ (Guimet) សាលាបារាំងចុងបូព៌ាប្រទេស (EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា សហការរៀបចំកម្ពុជានៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ បានសម្ពោធបើកពិព័រណ៍ស្តីពី “Angkor Royal Bronzes: Art of the Divine”រយៈពេល៤ខែ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល កម្ពុជាចូលរួមកម្មវិធីខាងលើនេះ បានថ្លែងថា ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានរមែងទុកវប្បធម៌ជាអទិភាពក្នុងវិស័យការទូត ជាការពង្រឹងអត្តសញ្ញាណជាតិ រួមទាំងជម្រុញពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាការត្រៀមរៀបចំទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាឆ្នាំក្រោយនេះ។ កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុតនាំកម្ពុជាទៅលើឆាកអន្តរជាតិ។

កម្ពុជារៀបចំពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេពរយៈពេល៤ខែ

លោកស្រីបន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងដាក់តាំងនៅសារមន្ទីរហ្គីមេប្រទេសបារាំងរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ហើយពិព័រណ៍នេះទាំងស្រុងនឹងបន្តទៅដាក់តាំងផ្សព្វផ្សាយនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ២០២៥។

ដោយឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋមីនីសូតានាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំចំនួន១ នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរAsian Art Museum, San Francisco រហូតដល់ដើមឆ្នាំ២០២៧៕

កម្ពុជារៀបចំពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេពរយៈពេល៤ខែ