Close

លោក Duterte ត្រូវបានដឹកតាមយន្តហោះទៅដល់ទីក្រុងឡាអេកាលពីថ្ងៃពុធ

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Duterte ត្រូវបានដឹកតាមយន្តហោះទៅដល់ទីក្រុងឡាអេកាលពីថ្ងៃពុធ លោក Duterte ត្រូវបានដឹកតាមយន្តហោះទៅដល់ទីក្រុងឡាអេកាលពីថ្ងៃពុធ

ទីក្រុងឡាអេ៖ អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានដឹកតាមយន្តហោះទៅដល់ទីក្រុងឡាអេ កាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

លោក Rodrigo Duterte កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងការបង្រ្កាបគ្រឿងញៀនដ៏សាហាវ នៅពេលលោកកំពុងកាន់តំណែងជាប្រធានាធិបតី។

ប៉ូលីសហ្វីលីពីនបានចាប់ខ្លួន លោក Duterte នៅអាកាសយានដ្ឋានទីក្រុងម៉ានីល ខណៈពេលដែលលោកបានត្រឡប់ពីដំណើរកម្សាន្តនៅទីក្រុងហុងកុងវិញ ។ លោកត្រូវបានបញ្ជូនតាមទៅកាន់ទីក្រុងឌូបៃ និងបន្តទៅកាន់ព្រលាន Rotterdam-The Hague។

ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានបង្ហោះរូបភាពបង្ហាញពីលោក Duterte នៅលើយន្តហោះកំពុងធ្វើដំណើរទៅប្រទេសហូឡង់។ នៅពេលមកដល់ លោក Duterte បានបញ្ជូនទៅពន្ធនាគាររបស់ប្រទេសហូឡង់ ដែលជាពន្ធនាគារពិសេសរបស់អង្គការសហប្រជាជាតិ នៅជាយក្រុង Hague នៃទីក្រុង Scheveningen មាន ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីតុលាការ ICC ។

លោក Duterte ត្រូវបានដឹកតាមយន្តហោះទៅដល់ទីក្រុងឡាអេកាលពីថ្ងៃពុធ

នៅក្នុងពន្ធនាគារនេះ មាន អ្នកទោសផ្សេងទៀតដែលបានស្នាក់នៅទីនោះរួមមាន អតីតប្រធានាធិបតី Slobodan Milošević នៃប្រទេសស៊ែប៊ី និងលោក Charles Taylor នៃប្រទេសលីបេរីយ៉ា ក៏ដូចជា ឧត្តមសេនីយ Bosnian Serb Ratko Mladić ផងដែរ។

ទោះជាយ៉ាងណា អ្នកគាំទ្រអតីតប្រធានាធិបតីហ្វីលីពីន លោក Duterteបានប្រមូលផ្តុំតវា គ្នានៅមុខតុលាការ ICC កាលពីថ្ងៃពុធ ដើម្បីស្នើឱ្យដោះលែងលោក Duterte ។

តុលាការ ICC បានបើកការស៊ើបអង្កេតនៅឆ្នាំ ២០២១ លើការសម្លាប់រង្គាលដែលជាប់ទាក់ទងនឹងអ្វីដែលគេហៅថាសង្រ្គាមលើគ្រឿងញៀនដែលគ្រប់គ្រងដោយ លោក Duterteនៅពេលដែលលោកនៅជាអភិបាលក្រុង Davao ភាគខាងត្បូងហ្វីលីពីន និងក្រោយមកជាប្រធានាធិបតី។

តាមការប៉ាន់ប្រមាណនៃចំនួនអ្នកស្លាប់ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីរបស់លោក Duterte មានការប្រែប្រួលពីចំនួនជាង ៦,០០០នាក់ ដែលប៉ូលីសជាតិបានរាយការណ៍ទៅរហូតដល់ ៣០,០០០ នាក់ ៕

លោក Duterte ត្រូវបានដឹកតាមយន្តហោះទៅដល់ទីក្រុងឡាអេកាលពីថ្ងៃពុធ