Close

តោះ! មកដឹងពីតម្លៃសំបុត្រ ការប្រកួតរវាង ព្រះខ័នរាជ្យស្វាយរៀង និង Shan United នៅពហុកីឡដ្ឋានជាតិមរតតេជោ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:39 am កីឡា
តោះ! មកដឹងពីតម្លៃសំបុត្រ ការប្រកួតរវាង ព្រះខ័នរាជ្យស្វាយរៀង និង Shan United នៅពហុកីឡដ្ឋានជាតិមរតតេជោ តោះ! មកដឹងពីតម្លៃសំបុត្រ ការប្រកួតរវាង ព្រះខ័នរាជ្យស្វាយរៀង និង Shan United នៅពហុកីឡដ្ឋានជាតិមរតតេជោ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបើកពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលស្វាគមន៍ក្រុម Shan United របស់មីយ៉ាន់ម៉ា ក្នុងការប្រកួតពានរង្វាន់ AFC Challenge League វគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។

យ៉ាងណា មុនការប្រកួតដ៏ជក់ចិត្តនេះមកដល់អ្នកគាំទ្រមានការងឿងឆ្ងល់ថា តើតម្លៃសំបុត្រទស្សនាការប្រកួតនេះ មានតម្លៃប៉ុន្មាន? ហើយត្រូវរកទិញនៅទីណា។ បើតាមការបញ្ជាក់របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តម្លៃសំបុត្រក្នុងការប្រកួតនេះ ត្រឹមតែ ៥០០០៛ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖
«សំបុត្រមានដាក់លក់ហើយ លើអេបផ្លូវការរបស់ព្រះខ័នរាជស្វាយរៀង សម្រាប់ការប្រកួតពានរង្វាន់ AFC CHALLENGE LEAGUE រវាងព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Shan United FC នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៧ល្ងាច នាពហុកីឡដ្ឋានជាតិ មរតកតេជោ។ សំបុត្រតម្លៃត្រឹមតែ ៥០០០៛ប៉ុណ្ណោះ លោកអ្នកថែមទាំងមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា Beat នៅចុងបញ្ចប់ការប្រកួតថែមទៀតផង។ កាន់តែពិសេស! រីករាយជាមួយការសម្តែងពីកំពូលតារាចម្រៀងរ៉េបលោក ជី ដេវីដ ផងដែរ»។

តោះ! មកដឹងពីតម្លៃសំបុត្រ ការប្រកួតរវាង ព្រះខ័នរាជ្យស្វាយរៀង និង Shan United នៅពហុកីឡដ្ឋានជាតិមរតតេជោ

បន្ទាប់ពីការប្រកួតនៅពហុកីឡដ្ឋានជាតិមរតតេជោ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥
ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅការប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីរកក្រុមដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

បច្ចុប្បន្ន ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កំពុងកាន់កាប់ទឹកប្រាក់ ២០ម៉ឺនដុលា្លររួចមកហើយ ពោលគឺការចូលរួមប្រកួតវគ្គចែកពូល ទទួលបាន ១០ម៉ឺនដុល្លារ, កក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ទទួលបាន ៨ម៉ឺនដុល្លារ និងឈ្នះ ១ប្រកួត នៅវគ្គចែកពូល ទទួលបាន ២ម៉ឺនដុល្លារ។ ក្រុមដែលឈ្នះជើងឯក នឹងទទួលបាន ១លានដុល្លារ ខណៈជើងឯករង ទទួលបាន ៥០ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់៕

តោះ! មកដឹងពីតម្លៃសំបុត្រ ការប្រកួតរវាង ព្រះខ័នរាជ្យស្វាយរៀង និង Shan United នៅពហុកីឡដ្ឋានជាតិមរតតេជោ