Close

ក្រសួងមហាផ្ទៃឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:58 am ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា ក្រសួងមហាផ្ទៃឱ្យពង្រឹង និងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា

ភ្នំពេញ៖​ ផ្អែកតាមលទ្ធផលនៃវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ កន្លងមក ក្រសួងមហាផ្ទៃ ជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តសាមីនីមួយៗ ស្របតាមស្មារតី នៃសេចក្តីណែនាំលេខ០៤០ សណន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។

បើតាមក្រសួងមហាផ្ទៃ ដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធតាមរយៈការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្តនីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ក្រសួងមហាផ្ទៃឱ្យពង្រឹងនិងចាត់ចែងរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា