Close

រដ្ឋាភិបាលបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋាភិបាលបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ រដ្ឋាភិបាលបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤, ក្នុងគោលបំណង ជំរុញឱ្យមានសកម្មភាពវិនិយោគ និង ធុរកិច្ចកាន់តែច្រើន និង មានសន្ទុះលឿនក្នុងខេត្តព្រះសីហនុបន្ថែម ទៀត រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍យល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥ ។

តាមរយៈនេះ, ធុរជន និង វិនិយោគិន ដែលស្នើសុំ និង អនុវត្តគម្រោង ឬ សកម្មភាព ក្នុងឆ្នាំ ២០២៥ រួមមាន : (១). គម្រោងវិនិយោគ ឬ ធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង; (២). គម្រោងវិនិយោគ ឬ ធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង; និង (៣). ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្តនឹងទទួលបាននូវ *អត្ថប្រយោជន៍ពិសេស» ជាអាទិ៍ ការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ។
ផ្អែកតាមនេះ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង សា្ថប័ន នឹងបន្តភារកិច្ចដឹកនាំ, សម្របសម្រួល និង អនុវត្តកម្មវិធីពិសេសនេះ រួមទាំងវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ ដោយដើរតួនាទីជា «ច្រកចេញចូលតែមួយ» ។
ក្នុងន័យនេះ, សូមធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អញ្ជើញដាក់ពាក្យសុំ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារ ពិនិត្យ, វាយតម្លៃ និង ផ្តល់ការអនុម័ត ។

រដ្ឋាភិបាលបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥

ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលធំធេង ហើយវេទិកាវិនិយោគនាពេលនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ស្វែងយល់អំពីសក្ដានុពលវិនិយោគនៅក្នុងខេត្ត និង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលវិនិយោគ និង អភិវឌ្ឍដ៏រស់រវើកមួយ ក្នុងក្របខ័ណ្ឌអាស៊ាន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ក្នុងផែនការរៀបចំខេត្តព្រះសីហនុ ចក្ខុវិស័យ ឆ្នាំ ២០៣៨ ដោយរៀបចំ និង អភិវឌ្ឍ «ខេត្តព្រះសីហនុ ជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍធុរកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយភាពរស់រវើក ឆ្លាត និង បរិយាបន្ន» តាមរយៈការអភិវឌ្ឍទីក្រុងទំនើបបៃតង ប្រកបដោយភាពច្នៃប្រឌិតរស់រវើក និង មានបរិស្ថានរស់នៅល្អប្រសើរបំផុត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និង មជ្ឈមណ្ឌលកំណើនជាតិ ៕

រដ្ឋាភិបាលបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥
រដ្ឋាភិបាលបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ ២០២៥

អត្ថបទទាក់ទង