Close

ADB អនុម័តកម្ចី ៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ADB អនុម័តកម្ចី ៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ ADB អនុម័តកម្ចី ៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោត លើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។

កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។

លោកស្រីបន្ដថា កម្មវិធីនេះ ផ្តោតលើ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារសហគ្រាសទាំងនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការបង្កើនសមត្ថភាព ប្រកួតប្រជែងរបស់ប្រទេស។

ជាមួយប្រាក់បន្ថែមពិសេសដើម្បីលើកទឹកចិត្ត ដល់សហគ្រាសគោលដៅមួយចំនួន យើងមានគោលបំណងជំរុញសហគ្រាស ទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។

ADB អនុម័តកម្ចី៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ

កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈការធ្វើឱ្យប្រសើរឡើង នូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀតចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។

មានឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នា ចំនួនបីដែលបង្កជាបញ្ហាប្រឈមទ្រុងទ្រាយធំ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមាន បរិយាកាសសម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អ សហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និង របាំងមួយចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ បញ្ហាទាំងនេះកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ចពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។

កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងនេះ និង លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួល បទប្បញ្ញត្តិធុរកិច្ច និងលើកកម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។

នៅត្រឹមឆ្នាំ ២០២៧ កម្មវិធីនេះនឹងជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ ៥០,០០០ ឱ្យបានចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធ ចុះបញ្ជីអាជីវកម្មអនឡាញ ហើយទទួលបានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតចាំបាច់តាមប្រព័ន្ធឌីជីថល។

ស្របគ្នានោះដែរ កម្មវិធីនេះផ្តល់នូវប្រាក់ បន្ថែមពិសេស ដើម្បីលើកទឹកចិត្តនិងគាំទ្រផ្នែកបច្ចេកវិទ្យា ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បី ជួយសហគ្រាសទាំងនោះ ពង្រីកខ្លួនក្នុងវិស័យយុទ្ធសាស្ត្រ និងបង្កើនខ្សែចង្វាក់តម្លៃរបស់ខ្លួន។ កម្មវិធីនេះ ក៏គាំទ្រដល់កំណែទម្រង់សំខាន់ៗ ដើម្បីសម្របសម្រួលបង្កើនពាណិជ្ជកម្មឆ្លងព្រំដែន៕

ADB អនុម័តកម្ចី៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ
default
default
default
default