Close

កូនដំរីដើរវង្វេងហ្វូងនៅខេត្តមណ្ឌលគីរីត្រូវបានជួយសង្រ្គោះ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
កូនដំរីដើរវង្វេងហ្វូងនៅខេត្តមណ្ឌលគីរីត្រូវបានជួយសង្រ្គោះ កូនដំរីដើរវង្វេងហ្វូងនៅខេត្តមណ្ឌលគីរីត្រូវបានជួយសង្រ្គោះ

មណ្ឌលគិរី៖ កូនដំរីអាស៊ីញីមួយក្បាល ដែលបានដាក់ឈ្មោះថា ដំរីចាណាម ដែលដើរវង្វេងហ្វូងនៅខេត្តមណ្ឌលគីរី ត្រូវបានជួយសង្រ្គោះ
កំពុងត្រូវបានគេថែទាំយ៉ាងល្អ និងមានសុខភាពរល្អប្រសើរ ដើម្បីរងចាំបញ្ជូនទៅក្នុងហ្វូងមេបាក្នុងព្រៃវិញ។

កូនដំរីមួយក្បាលនេះ មានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាម បានដើរវង្វេងបាត់ពីមេបារបស់វានិងហ្វូងដំរីព្រៃ នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគីរី ហើយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវបានជួយសង្គ្រោះ ព្យាបាល និងថែទាំសុខភាពនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” ក្រោមកិច្ចប្រតិបត្តិការរួមគ្នារវាងមន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃភ្នំព្រិច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្រ្តីឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម”ភ្នំតាម៉ៅ” មន្រ្តីអង្គការWCS អង្គការWWF អង្គការWA រួមជាមួយក្រុមល្បាតសហគមន៍ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

កូនដំរីដើរវង្វេងហ្វូងនៅខេត្តមណ្ឌលគីរីត្រូវបានជួយសង្រ្គោះ

ដំរីអាស៊ីត្រូវបានចាត់ក្នុងឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស (CITES) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ (EN) ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) និងជាប្រភេទសត្វជិតផុតពូជក្នុងចំណាត់ថ្នាក់ និងបញ្ជីឈ្មោះសត្វព្រៃកម្ពុជា៕