Close

កម្ពុជាតាមរយៈក្រុមហ៊ុនជប៉ុននាំគ្រាប់ស្វាយចន្ទី ២៥០តោន ទៅកាន់ទីផ្សារសហគមអឺរ៉ុបនៅឆ្នាំនេះជាលើកដំបូង

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាតាមរយៈក្រុមហ៊ុនជប៉ុននាំគ្រាប់ស្វាយចន្ទី ២៥០តោន ទៅកាន់ទីផ្សារសហគមអឺរ៉ុបនៅឆ្នាំនេះជាលើកដំបូង កម្ពុជាតាមរយៈក្រុមហ៊ុនជប៉ុននាំគ្រាប់ស្វាយចន្ទី ២៥០តោន ទៅកាន់ទីផ្សារសហគមអឺរ៉ុបនៅឆ្នាំនេះជាលើកដំបូង

ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន MIRARTH Agri Tech Co Ltd របស់ប្រទេសជប៉ុន បាននៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បាននាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ១៥០ តោន ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង នៅក្នុងឆ្នាំនេះ ។

ពិធីពិធីអបអរសាទរការនាំចេញផលិតផលកែច្នៃគ្រាប់ស្វាយចន្ទី ខាងលើនេះធ្វើឡើង ក្រោមអធិបតីភាព លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក ញឹម បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងស្ថាប័ននិងតំណាងអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុន សមាគមន៍ស្វាយចន្ទី និងប្រជាពលរដ្ឋប្រមាណ ៥០០នាក់ ផងដែរ។

កម្ពុជាតាមរយៈក្រុមហ៊ុនជប៉ុននាំគ្រាប់ស្វាយចន្ទី ២៥០តោនទៅកាន់ទីផ្សារសហគមអឺរ៉ុបនៅឆ្នាំនេះជាលើកដំបូង

ពិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញពីសក្ដានុពលនៃវិស័យកែច្នៃគ្រាប់ស្វាយរបស់កម្ពុជា ដោយក្នុងនោះក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ក្នុងបរិមាណ ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្មក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញ ដែលបានកំពុងជួយបណ្ដាក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។

សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាពវិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រនៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផលដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគម និងប្រទេសជាតិផងដែរ៕

កម្ពុជាតាមរយៈក្រុមហ៊ុនជប៉ុននាំគ្រាប់ស្វាយចន្ទី ២៥០តោនទៅកាន់ទីផ្សារសហគមអឺរ៉ុបនៅឆ្នាំនេះជាលើកដំបូង