Close

ឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក

គណៈកម្មាធិការវិន័យនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានសម្រេចចេញការផាកពិន័យ និងហាមប្រាមសមាជិកមួយចំនួននៃក្រុមគ្រូបង្វឹករបស់ជម្រើសជាតិឥណ្ឌូណេស៊ី បន្ទាប់ពីមានឧបទ្ទវហេតុមួយចំនួន អំឡុងការប្រកួតជម្រុះ World Cup 2026។

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ត្រូវបានពិន័យ សម្រាប់ការពន្យារពេលក្នុងការប្រកួតជាមួយអូស្ត្រាលី នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាកាតា កាលពីថ្ងៃទី ១០ ខែកញ្ញា។ FIFA ក៏បានពិន័យឥណ្ឌូនេស៊ី ជាង ១១,០០០ ដុល្លារអាមេរិក សម្រាប់ការពន្យាពេលការប្រកួតជាមួយប្រទេសចិន កាលពីថ្ងៃទី ១៥ ខែតុលា។

បន្ថែមពីលើនេះ មន្ត្រីឥណ្ឌូនេស៊ីពីររូប ត្រូវបានព្យួរពីការងារ ដោយសារឧប្បត្តិហេតុដាច់ដោយឡែកពីគ្នា។ មន្ត្រីក្រុម លោក Sumardji បានទទួលការពិន័យព្យួរមួយប្រកួត ដោយសារការតវ៉ាមិនសមរម្យរបស់គាត់ ប្រឆាំងនឹងអាជ្ញាកណ្តាល អំឡុងពេលប្រកួតស្មើ ២-២ របស់ឥណ្ឌូនេស៊ី ជាមួយបារ៉ែន កាលពីថ្ងៃទី ១០ ខែតុលា និងពិន័យជាប្រាក់ចំនួន ៦,000ដុល្លារ ។

ឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក

ជាមួយគ្នានេះ លោក Kim Jong-jin ជំនួយការគ្រូបង្វឹករបស់លោក Shin Tae-yong ត្រូវបានពិន័យព្យួរការងារចំនួន ៤ប្រកួត និងពិន័យជាប្រាក់ចំនួន ៥,៧00 ដុល្លារ សម្រាប់ការប្រព្រឹត្តខុសជាលក្ខណៈបុគ្គល។ ទោះបីជាយ៉ាងណា កំហុស នៃការប្រព្រឹត្តរបស់លោក Kim មិនត្រូវបានបញ្ជាក់លម្អិតនៅលើគេហទំព័រផ្លូវការរបស់ FIFA នោះទេ ប៉ុន្តែមានការលើកឡើងថា លោក Kim បានប្រព្រ័ត្តកំហុសស្រដៀង លោក Sumardji ។

ដូច្នេះសរុបមក ទណ្ឌកម្មទាំងនេះ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ត្រូវបង់ប្រាក់ចំនួនប្រហែល ២៣,000 ដុល្លារអាមេរិក ទៅឲ្យ FIFA សម្រាប់ការផាកពិន័យ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី និងអារ៉ាប់រួម (UAE) ជាក្រុមដែលទទួលបានការពិន័យច្រើនបំផុតពី FIFA អំឡុងពេលការប្រកួតជម្រុះ World Cup ដែលកំពុងបន្ត។

ចាប់តាំងពីខែកញ្ញាឆ្នាំមុន ប្រទេសទាំងពីរ បានប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់ FIFA ចំនួន ៤ ដែលនីមួយៗ បណ្តាលមកពីការប្រព្រឹត្តខុសទាំងក្រុម និងបុគ្គល។

ឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក

អារ៉ាប់រួម (UAE) បានប្រឈមមុខនឹងការពិន័យសរុបចំនួន ជាង ៤៦,០០០ដុល្លារអេមេរិក។ ក្រុមនេះ ត្រូវបានពិន័យជាប្រាក់ជាង ៣៤,000 ដុល្លារអេមេរិក សម្រាប់ការពន្យារពេលការប្រកួតក្នុងការប្រកួតពីរផ្សេងគ្នា។ ការផាកពិន័យបន្ថែមចំនួន ១២,០០០ ដុល្លារអេមេរិក ដោយសារការរំលោភលើសុវត្ថិភាពការប្រកួត បន្ទាប់ពីអ្នកគាំទ្រ បានគប់វត្ថុទៅលើទីលាន ក្នុងអំឡុងពេលប្រកួតជាមួយអ៊ីរ៉ង់ កាលពីថ្ងៃទី ១០ ខែកញ្ញា។ លើសពីនេះ កីឡាកររបស់អារ៉ាប់រួម Abdulla Mohamed ពិន័យឲ្យព្យួរ២ប្រកួត សម្រាប់ការបង្កកំហុសធ្ងន់ធ្ងរ ក្នុងអំឡុងពេលប្រកួតជាមួយ អ៊ូសបេគីស្ថាន កាលពីថ្ងៃទី ១៥ ខែតុលា៕

ឥណ្ឌូណេស៊ី ប្រឈមនឹងការផាកពិន័យយ៉ាងច្រើន ពីសហព័ន្ធកីឡាបាល់ទាត់ពិភពលោក