នាឱកាសព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុនរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2024 ប្រកាសបញ្ចុះតម្លៃរហូតដល់ ១៥%
ភ្នំពេញ៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកបំបុកនៅពេលខាងមុខនេះ ក្រុមហ៊ុន KHB Events រៀបចំមហាព្រឹត្តិការណ៍ពិពណ៌លំដាប់ថ្នាក់ជាតិ Cambodia Annual Mega Sales 2024 នៅចុងឆ្នាំនេះ បានប្រកាសបញ្ចុះតម្លៃរហូតដល់១៥% សម្រាប់លោក អ្នកដែលមានការបង់ប្រាក់១០០% សម្រាប់ជួលស្តង់លក់ដូរនូវទំនិញរបស់ខ្លួន ។
ក្រុមហ៊ុន KHB Events បានប្រកាសឱ្យអតិថិជនដែលមានបំណងចុះឈ្មោះចូលរួមមហាព្រឹត្តិការណ៍ខាងលើនេះ ទាំងអស់សូមប្រញ៉ាប់រួសរាន់អញ្ជើញមកកក់ស្តង់ពិពណ៌ចាប់ពីពេលនេះ ព្រោះមហាព្រឹត្តិការណ៍ Cambodia Annual Mega Sales 2024 នៅសល់ប្រហែល១០០ស្តង់ចុងក្រោយប៉ុណ្ណោះ ខណៈមហាព្រឹត្តិការណ៍នេះ នឹងមានការចូលរួមពីអតិថិជនដែលមានសក្តានុពលយ៉ាងហោចណាស់ជាង ១ម៉ឺននាក់។
បើតាមក្រុមហ៊ុន មហាព្រឹត្តិការណ៍នេះ នឹងរៀបចំមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ទៅដល់ថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០២៤ ដែលវានឹងក្លាយទៅជាពេលវេលាដ៏រីករាយសម្រាប់អ្នកទិញមកពីជុំវិញរាជធានីភ្នំពេញដើម្បីទទួលយកទំនិញដែលមានគុណភាពល្អៗនិងតម្លៃសមរម្យព្រមទាំងមានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
ក្រុមហ៊ុន KHB Events រៀបចំព្រឹត្តិការណ៍ពិពណ៌ខាងលើនេះ មានបទពិសោធជាង១០ឆ្នាំ និង បានប្តេជ្ញាខិតខំយ៉ាងខ្លាំងក្នុងការធ្វើឲ្យព្រឹត្តិការណ៍ Cambodia Annual Mega Sales 2024 នេះនឹងក្លាយទៅជាឱកាសសម្រាប់បណ្តាក្រុមហ៊ុនអាជីវកម្មនានាក្នុងការដាក់តាំងបង្ហាញទីផ្សារឬដាក់លក់ផលិតផលបញ្ចុះតម្លៃរបស់ខ្លួនឲ្យបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ពេលវេលាចុងឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះ ក្រុមហ៊ុន KHB Events បានប្រកាសធានាត្រៀមស្តង់លក់ដែលប្រកបដោយគុណភាពនិងភាពទាក់ទាញបំផុតចំនួនតែ៣០០កន្លែងប៉ុណ្ណោះសម្រាប់ប្រភេទអាជីវកម្មចម្រុះលើគ្រប់វិស័យចាប់តាងពីម៉ូដេល គ្រឿងអេឡិកត្រូនិកគ្រឿងតុបតែងគេហដ្ឋាន និងសំភារៈប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀតហើយក្រុមហ៊ុន ជឿជាក់ថាព្រឹត្តិការណ៍នេះនឹងក្លាយទៅជា ពិពណ៍ទិញទំនិញដ៏ពេញនិយមបំផុតសម្រាប់អ្នកដែលចូលរួមទស្សនានិងម្ចាស់ស្តង់ទំនិញទាំងអស់។
ទាក់ទិននឹងព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2024 នេះ លោក Tim Vutha នាយកគ្រប់គ្រងក្រុមហ៊ុន KHB Events បានឡើងថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ នៅចុងឆ្នាំនេះ គឺជាផ្នែកមួយនៃការធ្វើទីផ្សារឱ្យទូលំទូលាយ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចំរើនឡើងវិញ ក្រោយទទួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក។
លោកសង្កត់ទៀតថា អាជីវកម្មទាំងឡាយណាដែលមិនបានចូលរួមនៅក្នុងការតាំងពិពណ៌ ក៏ពិបាកលក់នូវផលិតរបស់ខ្លួនផងដែរ ។ បើទោះបីពួកគេពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធអនឡាញដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះ ក៏មិនសូវមានការលក់ចេញច្រើនដូចការលក់ដូរនៅក្នុងកម្មវិធីពិពណ៌នេះនោះទេ ។
លោកបន្ថែមថា៖ «ដូច្នេះ ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2024 នៅចុងឆ្នាំនេះ នឹងជួយលក់នូវផលិតផលរបស់ម្ចាស់អាជីវកម្ម ដែលនៅសល់ច្រើន អាចលក់លៀងឃ្លាំងក្នុងឱកាសនេះបាន ខណៈក្រុមហ៊ុនបច្ចុប្បន្ននេះ ក៏កំពុងមានការបញ្ចុះតម្លៃរហូតដល់ ១៥ %ផងដែរ«។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់ (AJF) បានទទួលស្គាល់ដែរថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2024 របស់ក្រុមហ៊ុន KHB Event នៅចុងឆ្នាំនេះ គឺឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសជាព្រឹត្តិការណ៍ប្រមូលផ្តុំនូវម្ចាស់អាជីវកម្ម និងមុខទំនិញព្រមទាំងផលិតផលជាច្រើនប្រភេទលក់ជូនអ្នកចូលរួម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមទស្សនា អាចចំណាថវិការបស់ខ្លួនទិញយកនូវផលិតផលក្នុងតម្លៃធូថ្លៃ និងមានគុណភាពខ្ពស់។
លោក សង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុន KHB Event ជាក្រុមហ៊ុនរៀបចំពិពណ៌ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ជាពិសេសមានជំនាញ និងបទពិសោធន៍ពេញលេញក្នុងការរៀបចំព្រឹត្តិការណពិពណ៌ប្រចាំឆ្នាំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លើសពីនេះទៀត លោកសង្កេតឃើញថា ការរៀបចំព្រឹត្តិការណ៍ពិពណ៌ពីពេលមុនៗ របស់ក្រុមហ៊ុន KHB Event ទទួលបាននូវការគាំទ្រច្រើន។
ជាមួយគ្នានេះ លោកសង្ឃឹមថា ការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌ Cambodia Annual Mega Sales 2024 របស់ក្រុមហ៊ុននៅងចុងឆ្នាំនេះ ក៏នឹងទទួលបានគាំទ្រពីប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មបន្ថែមទៀត ។
ជុំវិញបញ្ហានេះដែរ លោក ផល សុខចំរើន នាយកប្រតិបតិ្ដរងទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា ក្រុមហ៊ុន KHB Event គឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ក្នុងការរៀបចំមហាព្រឹត្តិការណ៍ពិពណ៌លំដាប់ថ្នាក់ជាតិ ខណៈធនាគារ ACELEDA គឺជាដៃគូរសហការរៀបចំដ៏សំខាន់នេះ ។
លោក ផល សុខចំរើន បន្ថែមថា បើទោះបីជាសេដ្ឋកិច្ចពិភពលោក និងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនសូវជាល្អក៏ដោយ ក៏អាជីវកម្មនានានៅតែមានដំណើការទៅមុខដដែល។ មិនត្រឹតមតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍ពិពណ៌លំដាប់ថ្នាក់ជាតិ នេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យដំណើការល្អឡើងវិញ តាមរយៈការចំណាយលុយទិញផលិតផលរបស់ប្រជាពលរដ្ឋប្រជាពលរដ្ឋនាឱកាសនោះ។
លោក សង្កត់ធ្ងន់ទៀតថា ជាងនេះទៅទៀតមហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយដល់ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុន ជួបគ្នាជាមួយអតិថិជនដោយផ្ទាល់ផងដែរ។
ជាមួយគ្នានោះ បណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុប្រធានក្លឹប G1% Club (កិច្ចការងារសង្គម) ដែលបានសហការរៀបចំ Cambodia Annual Mega Sales 2024 ជាមួយ ក្រុមហ៊ុន KHB Event បានចាត់ទុកព្រឹត្តិការណ៍នេះ មានសារៈសំខាន់ និងល្អបំផុត ក្នុងការជួយដល់ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ផលិតផលក្នុងការលក់ផលិតផលលៀងឃ្លាំងរបស់ពួកគេនៅចុងឆ្នាំ និងបានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនទៅកាន់អតិថិជនដោយផ្ទាល់ផងដែរ។
លោក បន្តថា មិនត្រឹមតែប៉ុណ្ណោះ មហាព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជួយគាំទ្រដល់សង្គមតាមរយៈការផ្តល់នូវថវិកាមកពីការរៀបចំតាំងពិពណ៌នេះផងដែរ។ ដូច្នេះ លោក បានអំពាវនាវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងម្ចាស់ផលិតផលទាំងអស់ចូលរួមជួយទិញស្តង់ពិពណ៌ សម្រាប់ដាក់លក់នូវផលិតផលរបស់ខ្លួនឱ្យបានច្រើន ជាពិសេសពលរដ្ឋគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមគាំទ្រ ឱ្យបានគ្រប់គ្នា៕
ដូច្នេះដើម្បីកុំឲ្យខកខានពេលវេលាដ៏អស្ចារ្យនេះនិងដើម្បីអាចជួបជាមួយនឹងអតិថិជន សម្រាប់រយៈពេល៣ថ្ងៃដោយគ្រាន់តែទំនាក់ទំនងមកកាន់ក្រុមការងារបស់ KHB Events ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការរៀបចំស្តង់។
- 📆ថ្ងៃទី ២០-២២ ខែធ្នូ ឆ្នាំ២០២៤
- ⏰ ម៉ោង ៩:០០ ព្រឹក – ៩:០០ យប់
- 📍ទីតាំង: មជ្ឍមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ
- 🔎ទស្សនិកជនដែលរំពឹងថាចូលរួមចំនួន ១០មុឺននាក់
☎️ សម្រាប់ព័ត៌មានការកក់ស្តង់ និង ស្ព័នស័រ សូមទំនាក់ទំនង តាមទូរស័ព្ទ៖ 096 244 9880/016 806 804/060 815 515/ 010 94 76 40
Facebook Page: @KHB Events
Website: www.khbevents.com
#khbevents #CambodiaAnnualMegaSales2024