Close

ប្រតិភូ និងអត្តពលិក ចំនួន ៧ប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ប្រតិភូ និងអត្តពលិក ចំនួន ៧ប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា ប្រតិភូ និងអត្តពលិក ចំនួន ៧ប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា

កម្ពុជា ទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ដោយមានអត្តពលិកមកពីប្រទេសចំនួន ០៧ផ្សេងគ្នាក្នុងតំបន់អាស៊ី អាគ្នេយ៍ ដោយមានម្ចាស់ផ្ទះកម្ពុជា ថៃ, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, ឥណ្ឌូណេស៊ី និងហ្វីលីពីន។

ពិធីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ ធ្វើឡើងនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធានកិត្តិយអស់មួយជីវិតរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍, លោក Michel Gaunard ប្រធានគណៈកម្មាធិការកីឡារបស់សហព័ន្ធកីឡាក្រោមទឹកអន្ដរជាតិ(CMAS) និងលោក Suprawee Sukkerd ប្រធានសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍(CMAS SEA) ផងដែរ ។

ប្រតិភូ និងអត្តពលិក ចំនួន ៧ប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា

ព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូង ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ពោលចាប់ពីថ្ងៃទី០១-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយក្នុងនោះ មានប្រតិភូ និងអត្តពលិកកីឡាហែលទឹកពាក់ជើងទាមកពី ៧ប្រទេសចូលរួម ដូចជាម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។

នាឱកាសនោះដែរ ក្នុងនាមអូឡាំពិកកម្ពុជា ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ប្រតិភូកីឡាហែលទឹកពាក់ជើងទាទាំង ០៧ប្រទេស និងមន្ត្រីបច្ចេកទេសអន្តរជាតិទាំងអស់ ដែលបានចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូងនៅកម្ពុជា នាពេលនេះ ។ ការប្រកួតនេះ ពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀតក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។

ប្រតិភូ និងអត្តពលិក ចំនួន ៧ប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា

តាមរយៈព្រឹត្តិការណ៍ CMAS 1st SEA Finswimming Championship Indoor នេះ ឯកឧត្តមបានថ្លែងអរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ ដែលបានសម្រេចជ្រើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតលើកដំបូង និងផ្តល់ការគាំទ្រ និងសហការបច្ចេកទេស ដើម្បីឱ្យដំណើរការរៀបចំការប្រកួតនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមបទប្បញ្ញត្តិ និងបញ្ជាបចេ្ចកទេសរបស់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ៕

ប្រតិភូ និងអត្តពលិក ចំនួន ៧ប្រទេស ចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅកម្ពុជា