លោក Oleg Starynskyi និយាយពីការប្រកួតជាមួយនឹងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ
នៅល្ងាច ថ្ងៃ ពុធ ទី២៣ ចែ តុលា ឆ្នាំ ២០២៤នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវបេីកទ្វារ កីឡដ្ឋាន Smart RSN ទទួលស្វាគមន៍ សមាគមបាល់ទាតក្រសួងមហាផ្ទៃ ក្នុងការប្រកួត លីគកំពូលកម្ពុជា សប្ដាហ៍ទី៩ ។
យ៉ាងណា មុនប៉ះគ្នា ល្ងាចនេះ គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi បានសរសើរ ក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ថា រៀប ចំខ្លួនបានល្អ និងមានការរីកចំរេីន ពីមួយប្រកួតទៅមួយប្រកួត ។
លោក Oleg Starynskyi បាននិយាយ ថា៖ «យើងបានរៀបចំដើម្បីការប្រកួតនេះ ប៉ុន្តែមិនមានពេលច្រើននោះទេ យើងមានពេលតែ ២ ថ្ងៃប៉ុណ្ណោះក្នុងការត្រលប់មកវិញ ។ ពួកគេមានការរៀបចំការពារល្អ ព្រោះពួកគេបានផ្លាស់ប្តូរចំនុចមួយចំនួនជាមួយនឹងយុទ្ធសាស្រ្តផងដែរ។ យើងបានមើលឃើញថាពួកគេមានភាពរីកចំរើនពីមួយប្រកួតទៅមួយប្រកួត»។
លោកបាន បន្តថា ៖« នឹងក្លាយទៅជាការប្រកួតមួយដែលមានការប្រកួតប្រជែង ហើយប្រាកដចិត្តណាស់គឺវានឹងធ្វើឲ្យយើងមានការប្រកួតប្រជែងល្អ។ ក្រុមទាំង ២ កំពុងស្ថិតក្នុងអារម្មណ៍ល្អ បន្ទាប់ពីការឈ្នះនៅចុងសប្តាហ៍កន្លងផុតទៅ ដូច្នេះវាគឺជាកម្លាំងជម្រុញចិត្តល្អមួយ និងជាថាមពលបន្ថែមទៀតសម្រាប់ការប្រកួតបន្ទាប់ »។
គ្រូ បង្វឹក សញ្ជាតិ អ៊ុយក្រែន រូបនេះ បានបន្ថែម ថា ៖« វាគឺជារឿងសំខាន់ក្នុងការបង្កើតឳកាសដើម្បីរកគ្រាប់បាល់។ ពួកគេមានកីឡាករល្អៗ ក្នុងការលេងមួយទល់មួយ ហើយយើងក៏ត្រូប្រុងប្រយ័ត្ននៅរឿងនេះផងដែរ។ វាជារឿងសំខាន់ក្នុងការទទួលបាន ៣ ពិន្ទុសម្រាប់ប្រកួតនេះ»៕