Close

យុទ្ធនាការឃោសនបោះឆ្នោត លោកស្រី Harris ប្រារព្ធខួបកំណើត ខណៈលោក Trump ធ្វើការនៅហាង McDonald

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានអន្តរជាតិ
យុទ្ធនាការឃោសនបោះឆ្នោត លោកស្រី Harris ប្រារព្ធខួបកំណើត ខណៈលោក Trump ធ្វើការនៅហាង McDonald យុទ្ធនាការឃោសនបោះឆ្នោត លោកស្រី Harris ប្រារព្ធខួបកំណើត ខណៈលោក Trump ធ្វើការនៅហាង McDonald

អាមេរិក៖ ខណៈថ្ងៃបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ខិតចូលមកដល់នៅប្រមាណជា ២ សប្តាហ៍ខាងមុខទៀតប៉ុណ្ណោះ បេក្ខជនប្រធានាធិបតី លោកស្រី Kamala Harris និង លោក Donald Trump បានស្វះស្វែងរកគ្រប់ពិធីសាស្ត្រ និងបង្កើនកិច្ចខំប្រឹងប្រែងផ្សេងៗ ដើម្បីទាកទាញចំណាប់អារម្មណ៍អ្នកបោះឆ្នោត ។

យុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនទាំងពីរ បានឡើងកំដៅកាន់តែខ្លាំ ង និងក្នុងរូបភាពផ្សេងៗ ដើម្បីទាញយកចំណាប់អារម្មណ៍ពីអ្នកបោះឆ្នោតនៅទូទាំងរដ្ឋសំខាន់ៗ របស់សហរដ្ឋអាមេរិក ។

តែទោះជាយ៉ាងណា បរិយាកាសនៃការឃោសនាបោះឆ្នោតមានភាពរស់រវើក ដោយបេក្ខជនទាំងពីរ មិនបានឈប់សំរាកនោះទេ សូម្បីតែថ្ងៃអាទិត្យ គឹក្នុងន័យ ដើម្បីភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអ្នកបោះឆ្នោត។

ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី ២០ខែតុលា ឆ្នាំ ២០២៤ ដែលជាថ្ងៃឈប់សំរាករបស់ពលរដ្ឋ គឺជាព្រឹត្តិការណ៍យុទ្ធនាការដ៏សំខាន់សម្រាប់អនុប្រធានាធិបតី លោកស្រី Kamala Harris និងអតីតប្រធានាធិបតី លោក Donald Trump បានធ្វើសកម្មភាពផ្ទុយគ្នាដែលគួរអោយចាប់អារម្មណ៍បំផុតក្នុ្ងងប្រវត្តិសាស្ត្រឃោសនាបោះឆ្នោតប្រធានាធិបតី ។

យុទ្ធនាការឃោសនបោះឆ្នោត លោកស្រី Harris ប្រារព្ធខួបកំណើត ខណៈលោក Trump ធ្វើការនៅហាង McDonald

លោកស្រី Kamala Harris បានប្រារព្ធខួបកំណើតឈានចូលដល់អាយុ ៦០ឆ្នាំ របស់លោកស្រី នៅក្នុងព្រះវិហារសំខាន់ៗ នៅរដ្ឋហ្សកហ្ស៊ី ដោយមានការចូលរួមពីអ្នកគាំទ្រជាច្រើននាក់ រួមជាមួយនឹងការចូលរួមពី តន្ត្រីករ Stevie Wonder ដោយបានច្រៀងបទ «រីករាយថ្ងៃកំណើត»ជូនលោកស្រី និងបានអំពាវនាវអំពីសារៈសំខាន់នៃការបោះឆ្នោតសម្រាប់អនាគតរបស់ប្រទេសសហរដ្ឋអាមេរិក។

សាររបស់លោកស្រី Haris ក្នុងអំឡុងពេលទៅកាន់ព្រះវិហារទាំងនេះ មានការប្រាស្រ័យទាក់ទងជាមួយការប្រារព្ធពិធីផ្ទាល់ខ្លួន ជាមួយនឹងគោលបំណងនយោបាយ។ នៅពេលថ្លែងទៅកាន់ក្រុមជំនុំ លោកស្រីបានសង្កត់ធ្ងន់លើតម្លៃនៃក្តីមេត្តា និងសេវាសហគមន៍ ដោយជំរុញឱ្យអ្នកស្តាប់គាំទ្រគោលនយោបាយផ្តល់ផលប្រយោជន៍ដល់គ្រួសារ និងដើម្បីប្រយុទ្ធប្រឆាំងនឹងវោហាសាស្ត្រដែលបែកបាក់ដែលជារឿយៗទាក់ទងនឹងបរិយាកាសនយោបាយបច្ចុប្បន្ន។

រីឯលោក Donald Trump បានព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយអ្នកបោះឆ្នោត តាមរយៈវិធីសាស្រ្តតែមួយគត់របស់លោក គឺចូលរួមធ្វើការនៅភោជនីយដ្ឋាន McDonald’s ក្នុងរដ្ឋ Pennsylvania ដែលជាកន្លែងដែលលោក បានពាក់អាវប៉ាក់ពណ៌ខ្មៅ និងពណ៌លឿង និងបម្រើអាហារដល់អតិថិជន។

កាយវិការល្ខោននេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងទាក់ទងជាមួយជនជាតិអាមេរិកប្រចាំថ្ងៃ និងជាការនិយាយលេងសើចជាមួយលោកស្រី Harris ដែលបានរៀបរាប់ពីការធ្វើការ របស់ស្រី នៅហាង McDonald’s ក្នុងវ័យកុមារភាព។

ត្រង់ចំណុចនេះ លោកTrump បានអះអាងដោយគ្មានភស្តុតាង ចំពោះលោកស្រី Harris មិនដែលធ្វើការនៅ ហាង McDonald’s ទេ។ សុន្ទរកថារបស់អតីតប្រធានាធិបតីនេះ បានឆ្លុះបញ្ចាំងពីភាពក្តៅគគុកនៃយុទ្ធនាការឃោសនាបោះឆ្នោត។

ខណៈពេលដែលកំពុងបម្រើអាហារ លោក Trump ក៏បានបន្តការរិះគន់ លោកស្រី Harris ផ្តោតលើរដ្ឋបាលរបស់លោក Biden ជាពិសេសផ្តោតលើទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) សម្រាប់ការគ្រប់គ្រងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ បន្ទាប់ពីព្យុះសង្ឃរានាពេលថ្មីៗនេះ។

លោក Trump បានចោទប្រកាន់ចំពោះព័ត៌មានមិនពិតកំពុងត្រូវបានផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងខ្យល់ព្យុះសង្ឃរា ក្នុងការជួយប្រជាពលរដ្ឋ ជាអាទិភាព តែមិនមែនជួយ ពលរដ្ឋនៅក្នុងមូលដ្ឋានដែលរងគ្រោះដោយគ្រោះមហន្តរាយទេ៕