Close

Leo Messi ស៊ុត ៣គ្រាប់ និង Assists ២ ជួយ អាហ្សង់ទីន លត់ បូលីវី ៦-0 ក្នុងប្រកួតជម្រុះ World Cup 2026

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ កីឡា
Leo Messi ស៊ុត ៣គ្រាប់ និង Assists ២ ជួយ អាហ្សង់ទីន លត់ បូលីវី ៦-0 ក្នុងប្រកួតជម្រុះ World Cup 2026 Leo Messi ស៊ុត ៣គ្រាប់ និង Assists ២ ជួយ អាហ្សង់ទីន លត់ បូលីវី ៦-0 ក្នុងប្រកួតជម្រុះ World Cup 2026

កាលពីព្រឹកមិញនេះ តារាឆ្នើមអាហ្សង់ទីន កីឡាករ Leo Messi បានស៊ុតបញ្ជូលទី៣គ្រាប់ម្នាក់ឯង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន២គ្រាប់ ជួយក្រុមពពកសអាហ្សង់ទីន លត់ក្រុមជម្រើសជាតិបូលីវី ដោយលទ្ធផល ៦-0 ក្នុងប្រកួតជម្រុះ World Cup 2026 តំបន់អាមេរិកឡាទីន។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន EL Monumental ប្រទេសអាហ្សង់ទីន ក្រុមម្ចាស់ផ្ទះមិនទុកមុខឲ្យក្រុមភ្ញៀវឡើយ ពោលគឺបានលត់បូលីវី យ៉ាងចាស់ដៃក្នុងលទ្ធផល ៦ទល់នឹង០។ ក្នុងចំណោមគ្រាប់បាល់ទាំង៦គ្រាប់នោះ មាន៥គ្រាប់ រួមចំណែកដោយ Messi ដោយរូបគេស៊ុតបញ្ជូលទី៣គ្រាប់ម្នាក់ឯង និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន២គ្រាប់ផងដែរ។

Leo Messi ស៊ុត ៣គ្រាប់ និង Assists ២ ជួយ អាហ្សង់ទីន លត់ បូលីវី ៦-0 ក្នុងប្រកួតជម្រុះ World Cup 2026

ក្នុងថ្ងៃជាមួយគ្នានេះដែរ ការប្រកួតជម្រុះ World Cup 2026 តំបន់អាមេរិកឡាទីន មានការប្រកួតចំនួន៤គូផ្សេងទៀត ដោយ ប្រេស៊ីល យកឈ្នះ ប៉េរូ ៤-០, អ៊ុយរូហ្គាយ ស្មើជាមួយ អេក្វាឌ័រ ០-០, ប៉ារ៉ាហ្គាយ ឈ្នះ វ៉េណេស៊ុយអេឡា ២-១ និង កូឡំបី ឈ្នះ ឈីលី ៤-០។

គួរបញ្ជាក់ថា ឆ្លងកាត់តាមរយៈការប្រកួតចំនួន១០ អាហ្សង់ទី កំពុងឈរកំពូលតារាង មាន ២២ពិន្ទុ, កូឡំបី ឈរលេខ២ មាន ១៩ពិន្ទុ, អ៊ុយរូហ្គាយ ឈរលេខ៣ និងប្រេស៊ីល ឈរលេខ៤ មាន ១៦ពិន្ទុស្មើគ្នា ខណៈ ឈីលី ឈរបាតតារាងមាន ៥ពិន្ទុ៕

Leo Messi ស៊ុត ៣គ្រាប់ និង Assists ២ ជួយ អាហ្សង់ទីន លត់ បូលីវី ៦-0 ក្នុងប្រកួតជម្រុះ World Cup 2026