លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ឡើងឈរកំពូលតារាង, វិសាខាស្គាល់ជ័យជំនះលើដំបូង ខណៈ Tiffy Army បន្តចាញ់ ៣ប្រកួតជាប់ៗគ្នា
(បាល់ទាត់)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា រដូវកាលថ្មី (Cambodian Premier League 2024-25) បានបញ្ចប់សប្ដាហ៍ទី៣ហើយ ដោយក្នុងនោះ ក្រុមបាត់ទាត់ភ្នំពេញក្រោន ឡើងមកឈរកំពូលតារាងបណ្ដោះអាសន្ន ស្របពេលដែល វិសាខា ស្គាល់ជ័យជំនះលើកដំបូង ខណៈ ក្រុម Tiffy Army FC បន្តចាញ់៣ប្រកួតជាប់ៗគ្នា។
ការប្រកួត Cambodian Premier League សប្ដាហ៍ទី៣នេះ មានគ្រាប់បាល់កើតឡើងសរុប ១៧គ្រាប់ ដោយក្នុងនោះជំនួបដែលមានគ្រាប់បាល់កើតឡើងច្រើនជាងគេគឺជាការប៉ះគ្នារវាង សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងអាយអេសអាយ ដង្កោសែនជ័យ ពោលគឺមានគ្រាប់បាល់ ៧គ្រាប់។
ដោយសារក្រុមព្រះខ័នរាជស្វាយរៀង នឹងប៉ះ ក្រុមគិរីវង់សុខសែនជ័យ នៅរសៀលថ្ងៃ ចន្ទនេះ ធ្វើឲ្យ ភ្នំពេញក្រោន ឡើងមកឈរកំពូលតារាងបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះទាំង៣ មាន ៩ពិន្ទុ ស្របពេលដែលក្រុម វិសាខ ស្គាល់ជ័យជំនះលើកដំបូង ខណៈ កងយោធពលខេមរភូមិន្ទ(Tiffy Army FC) បន្តចាញ់៣ប្រកួតជាប់គ្នា ពោលគឺមិនទាន់មានពិន្ទុរាប់ឡើយ។
+សរុបលទ្ធផលការប្រកួត Cambodian Premier League សប្ដាហ៍ទី៣៖
-ភ្នំពេញក្រោន ២-១ បឹងកេត
– វិសាខា ៣-១ បបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ
–សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-៤ អាយអេសអាយ ដង្កោសែនជ័យ
–កងយោធពលខេមរភូមិន្ទ ១-២ អង្គរថាយហ្គឺរ ។
+តារាងពិន្ទុ Cambodian Premier League គិតត្រឹមសប្ដាហ៍ទី៣៖
១.ភ្នំពេញក្រោន ៩ពិន្ទុ
២.ព្រះខ័នរាជស្វាយរៀង ៦ពិន្ទុ
៣.ណាហ្គាវើលដ៍ ៦ពិន្ទុ
៤.អង្គរថាយហ្គឺរ ៦ពិន្ទុ
៥.អាយអេសអាយ ដង្កោសែនជ័យ ៦ពិន្ទុ
៦.បឹងកេត ៣ពិន្ទុ
៧.វិសាខា ៣ពិន្ទុ
៨.សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ១ពិន្ទុ
៨.ក្លិបបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ ១ពិន្ទុ
១០.គិរីវង់សុខសែនជ័យ ០ពិន្ទុ
១១.កងយោធពលខេមរភូមិន្ទ (Tiffy Army FC) ០ពិន្ទុ៕