Close

លោក Lukashenko ៖ បេឡារូសត្រៀមរួចរាល់ដើម្បីចូលរួមសង្គ្រាមដែលគាំទ្រខាងរុស្ស៊ី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Lukashenko ៖ បេឡារូសត្រៀមរួចរាល់ដើម្បីចូលរួមសង្គ្រាមដែលគាំទ្រខាងរុស្ស៊ី លោក Lukashenko ៖ បេឡារូសត្រៀមរួចរាល់ដើម្បីចូលរួមសង្គ្រាមដែលគាំទ្រខាងរុស្ស៊ី

បរទេស​ ៖ សាជាថ្មី​ មេដឹកនាំនៃប្រទេសបេឡារូស​ លោកប្រធានាធិបតីAlexander Lukashenkoបានបង្ហាញនូវជំហរមិនប្រែប្រួលឡើយសម្រាប់ការគាំទ្ររបស់លោកចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

បេឡារូសត្រូវបានគេដឹងជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាយូរមកហើយ​ ជាពិសេសចាប់តាំងតែពីពេលដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន​ ប៉ុន្តែក្នុងពេលដែលពិភពលោកបានហៅវាថាជាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃម្សិលមិញ​ នេះលោក Lukashenko បានធ្វើការផ្តល់បទសម្ភាសន៍​ជាមួយនឹងក្រុមអ្នកកាសែតអឺរ៉ុបមួយចំនួននៅក្នុងទីក្រុង Minsk ដោយលោកបានឆ្លើយតបយ៉ាងច្បាស់ៗថាបេឡារូសនឹងបន្តគាំទ្ររុស្ស៊ីទាំងនយោបាយ​ និងយោធាទោះបីជាលោកខាងលិចកំពុងបន្តដាក់សំពាធយ៉ាងណាក្តី។

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកកាសែតដែលបានសួរថា​ តើលោកប្រធានាធីបតីនឹងរៀបចំធ្វើបែបនេះម្តងទៀតដូចកាលពីឆ្នាំទៅដែលបេឡារូសបានផ្តល់ទីតាំងក្នុងដែនដីរបស់ខ្លួនទៅឲ្យកងកម្លាំងរុស្សីរៀបចំប្រតិបត្តិការយោធាប្រឆាំងអ៊ុយក្រែននោះលោកបានបញ្ជាក់បែបនេះថា៖ ខ្ញុំបានត្រៀមរួចរាល់ហើយទាំងទីតាំង​ និងទាំងការត្រៀមលុយដើម្បីធ្វើសង្គ្រាមគាំទ្ររុស្សីផងដែរ​ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវានឹងស្ថិតនៅក្នុងលក្ខណ្ឌមួយប៉ុណ្ណោះគឺប្រសិនបើមានទាហានប្រទេសណាម្នាក់ក៏ដោយមកចូលទឹកដីរបស់បេឡារូសហើយសម្លាប់ពលរដ្ឋរបស់បេឡារូស៕

អត្ថបទទាក់ទង