សម្តេចតេជោ ហ៊ុន សែន ៖ គោលដៅអភិវឌ្ឍធនធានមនុស្សដោយផ្អែកលើចំណេះដឹង បានកំពុងអនុវត្តយ៉ាងល្អប្រសើរ
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នេះជាលើកទី ៧ហើយ ដែលបានមក ប្រគល់វិញ្ញាបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតនៃសាកវិទ្យាល័យធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណសរុបចំនួន ១,៩៤៦នាក់ ក្នុងនោះនារី ១,០៣៣នាក់ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ផែនការជាយុទ្ធសាស្រ្តរបស់រារដ្ឋាភិបាលក្នុង គោលដៅអភិវឌ្ឍធនធានមនុស្សបានកំពុងអនុវត្តបានយ៉ាងល្អប្រសើរ តាមរយៈការខិតខំរួមចំណែកផ្តល់ចំណេះដឹងពីគ្រឹះសិក្សាទាំងអស់ ទាំង គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជន ប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព៕