គិតត្រឹមខែមករា ឆ្នាំ២០២៣ ចំនួនអ្នកប្រើ Facebook នៅកម្ពុជាមានរហូតដល់ជាង ១១លាននាក់
បរទេស៖ Facebook បានក្លាយជាបណ្ដញសង្គមមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើនគួរសមផងដែរ។
យោងតាមរបាយការណ៍ស្រាវជ្រាវ និងចេញផ្សាយដោយ Napo Leon Cat បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៣ ចំនួនអ្នកប្រើប្រាស់ Facebook នៅកម្ពុជាមានរហូតដល់ជាង ១១,០២១,៤០០នាក់ ដែលប្រហែលជា ៦៣,១ភាគរយនៃចំនួនប្រជាជនសរុប។
របាយការណ៍ដដែលក៏បានបង្ហាញឱ្យដឹងផងដែរថា អ្នកប្រើប្រាស់ Facebook នៅកម្ពុជាភាគច្រើនជាបុរសមានរហូតដល់ ៥៤,៤ភាគរយនៃអ្នកប្រើសរុប ហើយបើនិយាយអំពីអាយុវិញគឺភាគច្រើនចន្លោះពី ២៥ ដល់៣៤ឆ្នាំ ដែលមានរហូតដល់ ២១,៨ភាគរយ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសដែលប្រើប្រាស់ Facebook ច្រើនជាងគេនោះគឺមានដូចជា ឥណ្ឌា សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ប្រេស៊ីល និងម៉ិចស៊ីកូ៕