Close

ប្រមុខ UN៖ សង្គ្រាមនៅអ៊ុយក្រែននឹងកាន់តែរីកធំក្នុងឆ្នាំនេះ ខណៈជម្លោះផ្សេងៗទៀតកំពុងគំរាមកំហែងដល់សន្តិភាពពិភពលោក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រមុខ UN៖ សង្គ្រាមនៅអ៊ុយក្រែននឹងកាន់តែរីកធំក្នុងឆ្នាំនេះ ខណៈជម្លោះផ្សេងៗទៀតកំពុងគំរាមកំហែងដល់សន្តិភាពពិភពលោក ប្រមុខ UN៖ សង្គ្រាមនៅអ៊ុយក្រែននឹងកាន់តែរីកធំក្នុងឆ្នាំនេះ ខណៈជម្លោះផ្សេងៗទៀតកំពុងគំរាមកំហែងដល់សន្តិភាពពិភពលោក

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមានថា សង្គ្រាមនៅអ៊ុយក្រែន នឹងកាន់តែរីកធំសម្រាប់ឆ្នាំ២០២៣ នេះ និងបានអំពាវនាវឱ្យមានការចូលរួមដោះស្រាយបញ្ហា នេះ ដើម្បី កុំឱ្យឈានដល់ វិបត្តិជាសកល កាន់ តែខ្លាំង។

ថ្លែងនៅក្នុងសុន្ទរកថាទៅកាន់មហាសន្និបាត លោក Guterres បានលើកឡើងថា «ការរំពឹងទុកសម្រាប់សុខសន្តិភាពបន្តធ្លាក់ចុះ ទើបធ្វើឲ្យឱកាសនៃជម្លោះ និងការបង្ហូរឈាមបន្តកើនឡើង។ ខ្ញុំគិតថា ពិភពលោកមិនមែនដេកលក់ទេ ហេតុអ្វីយើងមិនរួបរួមគ្នាដោះស្រាយបញ្ហាទាំងអស់នេះ ហើយហេតុអ្វីបែរជាបើកភ្នែកធំៗមើលរឿងរ៉ាវទាំងនោះកើតឡើងយ៉ាងដូច្នេះ»។

លោកបានបន្ថែមទៀតថា ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងធ្វើឲ្យមានការឈឺចាប់ដែលមិនអាចបំភ្លេចបាន ដល់ប្រជាជនអ៊ុយក្រែន ហើយក៏បណ្ដាលឲ្យមានផលប៉ះពាល់យ៉ាងជ្រៅដល់សកលលោកផងដែរ។

លោក Guterres បានបញ្ជាក់ថា «វាដល់ពេលហើយដើម្បីធ្វើការផ្លាស់ប្តូរវិធីសាស្រ្តរបស់យើងឆ្ពោះទៅរកសុខសន្តិភាព ដោយដាក់បញ្ហាសិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូរចូលទៅក្នុងធម្មនុញ្ញរបស់យើង ហើយប្រសិនបើប្រទេសនីមួយៗបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមធម្មនុញ្ញនេះហើយ សិទ្ធិទទួលបានសុខសន្តិភាព គឺនឹងត្រូវបានធានាជូន»។

ជាមួយគ្នានេះផងដែរ លោក Guterres ក៏បានលើកឡើងអំពីជម្លោះផ្សេងទៀតផងដែរ ដែលកំពុងគំរាមកំហែងដល់សន្តិភាព ដោយក្នុងនោះរួមមានជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន, អាហ្វហ្គានីស្ថាន, តំបន់សាហេល, មីយ៉ាន់ម៉ា និងហៃទីជាដើម៕

អត្ថបទទាក់ទង