Close

រុស្ស៊ី ព្រមាន និងគំរាមចំៗមកលើប្រទេសអ៊ីស្រាអែល ក្រោយពេលចង់ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ព្រមាន និងគំរាមចំៗមកលើប្រទេសអ៊ីស្រាអែល ក្រោយពេលចង់ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន រុស្ស៊ី ព្រមាន និងគំរាមចំៗមកលើប្រទេសអ៊ីស្រាអែល ក្រោយពេលចង់ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន

បរទេស៖ រុស្ស៊ីបានព្រមានចំៗតែម្ដងមកលើប្រទេសអ៊ីស្រាអែល ថាកុំលូកដៃចូលរួមនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន អី ព្រោះវាអាចនឹងនាំឱ្យសង្គ្រាមមួយនេះកាន់តែកើនឡើងនូវវិបត្តិធ្ងន់ធ្ងរ ដែលការគំរាមនេះត្រូវបានធ្វើឡើង ក្រោយ ពេល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងពិចារណាលើការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ និងមានចេតនាដើរតួនាទីជា អ្នកសម្របសម្រួល ក្នុង សង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា លោកកំពុងពិចារណាផ្គត់ផ្គង់ប្រទេសអ៊ុយក្រែន លើសពីជំនួយមនុស្សធម៌ និងចង់ផ្ដាស់ប្ដូរផ្ដល់ជំនួយផ្សេង ក្រៅពី ជំនួយមនុស្សធម៌។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CNN ក្នុងសប្ដាហ៍នេះ លោក Benjamin Netanyahu ត្រូវបានសួរសំណួរថាតើ អ៊ីស្រាអែលអាចនឹងផ្តល់ ជួយដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស Iron Dome ដែរ ឬយ៉ាងណានោះ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏បាន ឆ្លើយតបវិញដូច្នេះថា «ខ្ញុំកំពុងពិចារណាលើរឿងនេះ»។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយដោយយោងតាមរបាយការណ៍របស់កាសែត The Times of Israel ថា “ប្រទេសទាំងអស់ដែលផ្គត់ផ្គង់សព្វាវុធគួរតែយល់ថា យើងនឹងចាត់ទុកអាវុធទាំងនោះ ជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី”។

លោកស្រី Maria Zakharova បានបន្ថែមទៀតថា គ្រប់គ្នាគួរតែបានដឹងហើយថា ការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន វានឹងក្លាយ ជាផ្នែកមួយដែលជំរុញឱ្យយសង្រ្គាមកាន់តែរាលដាលធំឡើង៕

អត្ថបទទាក់ទង