ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍មកដល់កម្ពុជាដោយសុវត្ថិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ទាប់ពីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម “កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ » នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់៕